រដ្ឋាភិបាល​ទួ​រ​គី​ផ្តល់​សិទ្ធិ​ឲ្យ​ជនអន្តោប្រវេសន៍​១,៥​លាន​នាក់​រស់នៅ​ស្របច្បាប់​

រដ្ឋា​កាលពី​ថ្ងៃ​ទី​១២​ ខែមករា​ រដ្ឋាភិបាល​ ទួ​រ​គី​បាន​សម្រេច​ផ្ដល់​អត្ដសញ្ញាណប័ណ្ណ​ ដល់​ជនភៀសខ្លួន​ស៊ី​រី​១,៥​លាន​នាក់​រស់​ នៅ​និង​ធ្វើ​ដំណើរ​ដោយ​ស្របច្បាប់​នៅ​ ក្នុង​ប្រទេស​នេះ​ ។​

​ឧបនាយករដ្ឋមន្ដ្រី​ទួ​រ​គី​បាន​ប្រកាស​ ឱ្យ​ដឹង​ថា​ ពលរដ្ឋ​ស៊ី​រី​ដែល​ភៀសខ្លួន​មក​ កាន់​ទួ​រ​គី​បាន​ដាក់​លិខិត​សុំ​រស់នៅ​ក្នុង​ ប្រទេស​នេះ​ដោយ​ស្របច្បាប់​មាន​ ប្រមាណ​១,២​លាន​នាក់​ ។​ អត្ដសញ្ញាណ​ ប័ណ្ណ​មាន​ក្រយៅ​ដៃ​ ឯកសារ​ផ្ទាល់ខ្លួន​ ផ្សេងៗ​ ។​ អត្ដសញ្ញាណប័ណ្ណ​នោះ​អាច​ ប្រើប្រាស់​សម្រាប់​បើក​ជំនួយ​មនុស្ស​ ធម៌​ ស្វែងរក​ការងារ​ធ្វើ​ និង​ទទួល​បាន​ អាទិភាព​សង្គម​នានា​ ។​

​បច្ចុប្បន្ន​ទួ​រ​គី​បាន​ទទួល​ជនភៀសខ្លួន​ ស៊ី​រី​រហូត​ដល់​១,៧​លាន​នាក់​ ក្នុង​នោះ​ មាន​២៣០​ពាន់​នាក់​រស់នៅ​ក្នុង​ជំរំ​ដែល​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ មាន​ សាលារៀន​ មាន​ផ្សារ​ទំនើប​ មានការ​ ងារ​ធ្វើ​ អាច​ស្វែងរក​ប្រាក់​ចំណូល​ចិញ្ចឹម​ ជីវិត​ប្រចាំ​ថ្ងៃ​បាន​យ៉ាង​ល្អ​ប្រសើរ​ ។​

​ស៊ី​រី​ជា​ប្រទេស​ដែល​មាន​ជន​ភៀស​ ខ្លួន​ដោយ​សង្គ្រាម​ច្រើន​ជាងគេ​បំផុត​នៅ​ លើ​ពិភពលោក​ ច្រើន​ជាង​ប្រទេស​អ៊ី​រ៉ា​ក់​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ទៀត​ផង​ ។​ ជន​ ភៀសខ្លួន​ស៊ី​រី​ជា​ច្រើន​ក៏​កំពុង​ប្រឈម​នឹង​ គ្រោះ​អត់ឃ្លាន​ត្រូវការ​ជំនួយ​ជា​បន្ទាន់​៕

dsd

Loading...

Leave a Reply

Your email address will not be published. Required fields are marked *