ភ្ជង់ប្លន់ យកថង់ ដាក់ គ្រឿងអលង្កា នៅស្រុកពញា ជនល្មើសស្ថិតក្នុងកណ្តាប់ដៃសមត្ថកិច្ច

កណ្តាល៖បើតាមសេចក្តីរាយការណ៍បានប្រាប់មកថា នៅវេលាម៉ោង៤:២០នាទីរសៀលថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៥នេះ មានករណីប្លន់បានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិចេតីយទ្រេត ឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល ប៉ុន្តែស្នងការបដិសេធ ។

សេចក្តីរាយការណ៍ដដែលបន្តរទៀតថា ជនល្មើសដែលមានគ្នា២នាក់ ជិះម៉ូតូC125 ពណ៌ខ្មៅ ពុំស្គាល់អត្តសញ្ញាណនិងម៉ូតូមើលស្លាកលេខមិនទាន់ប្រាដាប់ដោយអាវុធខ្លី១ដើមបានធ្វើសកម្មភ្ជង់ប្លន់ទៅលើអាជីវករលក់គ្រេឿងអលង្ការម្នាក់ ឈ្មោះទៀប ចាន់គីរី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍អា៊វ ចំរើន បានបញ្ជាក់ថា ករណីនៅស្រុកពញ្ញាលឺកាលពីល្ងាចមុិញ មិនមែនជាករណីទេ ពោលជាករណីឆក់ ។

បើតាមលោកស្នងការខណ:ជនរងគ្រោះបានចេញពីផ្សារឧត្តុង្គសំដៅមកផ្ទះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនល្មើសបានជិះម៉ូតូមានគ្នា២នាក់ បានឈប់ស្ទាក់ពីមុខម៉ូតូជនរងគ្រោះ រួចហើយក៍ធ្វើសកម្មភាពឆក់ប្រទាញប្រទង់គ្នា យកកាបូបដែលស្ពាយចំហៀងខ្លួនយកចេញទៅទិស ខាងកើតបាត់ទៅ។

ក្នុងកាបូបនោះត្រូវបានគេប្រាប់ថា មានគ្រឿងអលង្ការប្លាកទីមួយចំនួនតែប្រាក់ពុំមានទេ។

ហើយករណីនេះ កំលាំងសមត្ថកិច្ចកំពុងសើុបអង្កេតដើម្បីតាមចាប់ជនល្មើស ៕

 

01-09-201556001 56002 56003 56004 56005

Loading...

Leave a Reply

Your email address will not be published. Required fields are marked *