ភ្ញាក់ផ្អើលរូបសំណាកលោកតាភ្នំដោះក្រមុំដ៏ពូកែត្រូវបានជនមិនស្គាល់មុខវាយបំបាក់ជាលើកទីពីរ

ខេត្តកំពង់ស្ពឺ៖ មុនបន្តិចប្រហែលជាម៉ោង៧យប់ ថ្ងៃទី១៩ មករា ២០១៨ មានការភ្ញាក់ផ្អើលមួយ ធ្វើឲ្យអាជ្ញាធរក្នុងក្រុងសែនមនោរម្យ ចាត់កម្លាំងជាច្រើននាក់ចុះស្រាវជ្រាវករណី ដែលល្បីតគ្នាថា រូបសំណាកលោកតាភ្នំដោះក្រមុំដ៏ពូកែល្បីល្បាញប្រចាំខេត្ត ត្រូវបានជនមិនស្គាល់វាយបំបាក់រូបសំណាក់ជាលើកទីពីរ។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ដែលបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងភ្នំដោះក្រមុំភ្លាមៗក្រោយទទួលបានដំណឹងថា មានជនមិនស្គាល់មុខវាយបំផ្លាញរូបសំណាកលោកតា ស្រូក នៅលើភ្នំដោះក្រមុំនោះ បានឲ្យដឹងថា វាករណីបែបនេះ កើតឡើងឡើយ ។ ពោលគឺពួកជនបំពុលបរិយាកាស បានធ្វើការបង្ហោះរូបភាពចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០១៦ ខណៈដែលរូបសំណាកត្រូវបានជនវិកលចរិកវាយបាក់ដៃ នឹងក្បាល ឲ្យទៅបណ្តាញទំនាក់ទំនងរបស់ថ្នាក់ដឹកនាំខេត្ត ទើបថ្នាក់ដឹកនាំបានបញ្ជាភ្លាមៗឲ្យកម្លាំងចុះពិនិត្យមើលជាបន្ទាន់។

លោកអធិការបន្តថា សកម្មភាពខាងលើនេះ គឺជាចេតនាអាក្រក់មួយដែលក្រុមជនសង្គមងងឹត បានបង្កើតឡើងដើម្បីបង្ករចលាចលក្នុងសង្គម នឹងជាការមើលស្រាលដល់មន្ត្រីកងកម្លាំង ដែលបាននឹងកំពុងខិតខំធ្វើការ យាមល្បាត ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកអធិការក្រុងក៏បានសំនូមពរដល់ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យទាំងអស់ កុំមានក្តីមន្ទិលទាកទិកពាក្យចចាមរ៉ាមថា មានគេវាយបំផ្លាញរូវសំណាកលោកតាភ្នំដោះក្រមុំ ព្រោះមិនមែនជាព័ត៌មានពិតទេ ដ្បិតរូបសំណាកនៅល្អស្អាត នឹងអាចឲ្យបងប្អូនបន់ស្រន់បានគ្រប់ពេលវេលាដូចមុនអ៊ីចឹង ។

សូមពិនិត្យ រូបភាពចាស់ដែលរូបសំណាក់ត្រូវបានជនវិកលចរិកវាយបំបាក់ និងងរូបភាពដែលអាជ្ញាធរទើបចុះពិនិត្យមុននេះ ៕

 

Loading...