ភ្ញាក់ផ្អើលហើយអាសូរណាស់! កូនកំលោះស្លាប់ចោលកូនក្រមុំ ខណ:ភ្ញៀវត្រៀមទៅចូលរួមហូបការ

កំពង់ឆ្នាំង: ពិតជាគួរឲ្យរន្ធត់និងអាសូរមែនទែន ដែលភ្ញៀវគ្រប់គ្នានឹកស្មានមិនដល់ គ្រប់គ្នានឹងឃើញកូនកំលោះ កូនក្រមុំឈរទទួលភ្ញៀវនៅល្ងាចនេះ ប៉ុន្តែបែរជាកូនកំលោះស្លាប់ចោលកូនក្រមុំ ដោយមិនបានលាមួយម៉ាត់(ខ្យល់គរ) ។

នៅរសៀលថ្ងៃទី ៤ ខែ០២ ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កូនកំលោះម្នាក់ខ្យល់គរបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ខណៈដែលម៉ោងហូបការជិតមកដល់ ហើយភ្ញៀវក៍ត្រៀមទៅចូលរួមក្នុងពិធីមង្គលការ វេលាម៉ោង៥ល្ងាចនេះ កម្មវិធីអាពាហ៍ពិពាហ៍នេះ ធ្វើឡើងនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

វេលាម៉ោង ១៥:៣០នាទី សាកសព ឈ្មោះ ក្រុង ពុធ ភេទ ប្រុស អាយុ ៥២ ឆ្នាំទីកន្លែងកំណើតភូមិសំរោង សង្កាត់ ផ្សារឆ្នាំង ក្រុង/ខេត្ត កំពង់ឆ្នាំង សពតម្កល់ ធ្វើបុណ្យនៅគេហដ្ឋាននៅភូមិ សំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង៕

Loading...