ភ្ញាក់ផ្អើល! នារី២នាក់​ រួមជាមួយគូកន៤នាក់ផ្សេងទៀត​ ឃាត់ខ្លួន​ករណីជក់ចែកចាយ​ និង​ រក្សាទុក​ ស្ថិតក្នុងផ្ទះសំណាក់ឫស្សីមាស

ភ្នំពេញ ៖ នាយប់ថ្ងៃសុក្រ​ ៥រោច​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​០២​ ខែមេសា​ ឆ្នាំ២០២១​ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ​ ដឹកនាំដោយ​ លោក​ កៅ​ សារ៉ាវុធ​ អភិបាលរងខណ្ឌជ្រោយចង្វារ​ បានចុះបង្រ្កាបករណីចែកចាយ និងរក្សាទុកនៅសារធាតុញៀន​ នៅក្នុងផ្ទះសំណាក់ឫស្សីមាស​ ស្ថិតនៅភូមិព្រែកលៀប​ សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។

ការបង្ក្រាបនេះ​ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ​ បានឃាត់ខ្លួនសង្ស័យ​ ចំនួន​ ៦នាក់​ (ស្រី​ ២នាក់​)​ រួមជាមួយវត្ថុតាងដកហូតរួមមាន​៖​ ម្សៅក្រាមពណ៌សថ្លា​ ៣កញ្ចប់តូចល្មម​ ដាវសាម៉ូរៃ​ ១ដើម​ និងម៉ូតូ​ ៣គ្រឿង។

ជនសង្ស័យ​ និងវត្ថុតាង​ បានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ ដើម្បីរៀបចំឯកសារ​ចាត់ការតាមនីតិវិធីបន្ត ៕

Loading...