អាត់ជួងលួចលាក់បើក សមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួន៣៥នាក់

ភ្នំពេញ​ ៖​ ចុះបង្ក្រាបនិងបិទទីតាំងនេះ ក្នុងអំឡុងវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ​២០២១ ភោជនីយដ្ឋាន​ អាត់ជួង​
ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ​ តាមបណ្ដោយ ផ្លូវវេងស្រេង​ ក្នុងសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ​ បានលួចលាក់បើកខារ៉ាអូខេ​ ផ្ទុយពី
អនុសាសន៍របស់រាជរដ្ឋាភិបាល​ ក្នុងវិធានការការពារជំងឺកូវីដ ១៩​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​
សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យ​ ​ ។

សមត្ថកិច្ចជំនាញបានឃាត់ខ្លួនម្ចាស់ទីតាំង​ នារីបំរើការងារ​ ព្រមទាំងភ្ញៀវសរុបចំនួន៣៥នាក់​ រួចបញ្ចូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំ
ពេញ​ អនុវត្តន៍តាមនីតិវិធី​ ៕

Loading...