ភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងរហូតដល់៥៦.៣ភាគរយខណៈចូលកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរីក្នុងឱកាសចូលឆ្នាំប្រពៃណីចិនចិនបើធៀបទៅនឹងឆ្នាំ២០១៧កន្លងទៅ

ខេត្តរតនគិរីៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋដែលអញ្ចើញចូលមកកំសាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគិរី បានសម្តែងនូវការសាទរយ៉ាងក្រៃលែង ចំពោះរាជរដ្ឋាភិបាល ដែលបាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ និងបានបង្កើតកម្មវិធីសប្បាយៗប្រចាំឆ្នាំជាច្រើន ដូចជាការសំដែងរបាំប្រជាប្រិយរបស់បងប្អូនជនជាតិដើមភាគតិចជាដើម។ ជា ពិសេស ការរៀបចំពិធីអបអរឆ្នាំថ្មីឆ្នាំសកល២០១៨នេះ ដែលបានបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យគេបានដឹងកាន់តែច្បាស់ពីកម្ពុជា ដែលជាប្រទេសដែលមាន សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ។

អាជីវករលក់វត្ថុអនុស្សាវរីយ៍រួមមាន÷ ក្រម៉ា កន្សែង ខោ អាវ ។ល។ជាស្នាដៃពិតៗដែលផលិតបាន រៀបរាប់ថា : ការលក់ដូររយះពេលបីថ្ងៃ ក្នុងអំឡុងចូលឆ្នាំចិនវៀតណាម ដោយគិត ពីថ្ងៃទី15/16/និង17 កុម្ភះឆ្នាំ2018នេះមានការកាក់កប គ្រាន់បើ ដោយលក់ក្នុងមួយថ្ងៃបានជាងសាមសិបម៉ឺនរៀល(30.0000៛)។ អ្នកដំណើរកំសាន្តជាភ្ញៀវទេសចរណ៏ជាតិមកពីខេត្តតាកែវឲ្យដឹងថាៈដំណើរកំសាន្តរបស់ពួកគាត់ជាលក្ខណះគ្រួសារមកដល់ខេត្តរតនគិរី ពិតជាមានអារម្មណ៍ថាសប្បាយក្រៃលែងបំផុត ទេសភាពល្អៗបានទាក់ទាញផ្តិតអារម្មណ៍ ជាពិសេសតាមរម្មណីយដ្ឋានជាច្រើនយ៉ាងសំបូរណ៍បែបមានក្នុងខេត្តដាច់ស្រយ៉ាលមួយនេះ។

គណៈកម្មការណ៏រម្មណីយដ្ឋានបឹងយក្សឡោមលោក វេន ចឹក បានឲ្យដឹង ថាៈអំឡុងពេលបីថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ2018នេះ ទាំងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានការកើនឡើងរហូតដល់ដប់ម៉ឺននាក់បើប្រៀបធៀបនិងឆ្នាំ2017មានការកើនឡើងខុសពីការគ្រោងទុក ដោយសារសន្តិសុខសណ្តាប់ធ្នាប់ល្អ មានការចូលរួមការពារពីសមត្ថកិច្ច ចរាចរណ៍ជើងគោក កម្លាំងប្រជាការពារ ដើម្បីសម្រួលចរាចរណ៍និង សេវ៉ាកម្មរហ័សទាន់ចិត្តបំរើភ្ញៀវចូលទស្សនាកំសាន្ត ទី កន្លែងភ្ញៀវអង្គុយកំសាន្តប្រកបដោយផាសុខភាពអនាម័យល្អ។ គណះកម្មាការរូបនេះបន្តថា ការរៀបចំទីរម្មណីយដ្ឋានក្នុងឆ្នាំនេះមានសណ្តាប់ធ្នាប់ល្អ គឺ មិនអោយអាជីវករលក់របស់ហូបចុកទៅលក់ក្បែរទឹកបឹង ឡើយ ជៀសវាងចោលសំរ៉ាមរាយប៉ាយធ្លាក់ចូលទៅក្នុងបឹង ដោយអោយពួកគាត់មកលក់នៅខាងលើទាំងអស់គ្នា។

ប្រធានមន្ទីរទេសចរណ៏ខេត្តរតនគិរី លោក ង៉ែត ពិទូ បានឲ្យដឹងថា ភ្ញៀងទេសចរណ៏ដែលអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរីក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០១៨ នេះ មានចំនួន៩,៧៦៣ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៩,៥០៥ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២៥៨ នាក់ មានការកើនឡើងសរុប៥៦.៣ភាគរយ ក្នុងនោះមានភ្ញៀវជាតិមានការកើនឡើង៥៧,២ ភាគរយ និង ភ្ញៀវអន្តរជាតិកើនឡើង៣១,០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧កន្លងទៅ ។

លោកប្រធានមន្ទីបន្ដថា ពាក់ព័ន្ធនឹងម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់អោយក្រុមការងាររបស់លោកចុះអប់រំណែនាំអំពីអនាម័យ និងជំរុញមិនអោយមានការតំឡើងថ្លៃនាឱកាសចូលឆ្នាំសកល ឆ្នាំ២០១៨នោះទេ ៕ ឡុង កាន់សំនៀង

 

Loading...