ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ កើន​១,៤៨​ភាគរយ តែ​ប្រាក់ចំណូល​កើន​២,៨ ភាគរយ

​ភ្នំពេញ​៖ អាជ្ញាធរ​អប្សរា​បាន​អះអាងថា កាលពី​ឆ្នាំ​២០១៤ កន្លងទៅនេះ ភ្ញៀវទេសចរ​បរទេស​ចូល​អង្គរ​កើន ១,៤៨​ភាគរយ តែ​ប្រាក់ចំណូល​កើន ២,៨ ភាគរយ។​

​យោងទៅតាម​សេចក្តីប្រកាស​របស់​អាជ្ញា​ធរ​អប្សរា ដែល ANN បានទទួល​នៅ ថ្ងៃទី​២០ ខែមករា បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​បរទេស​ចូល​អង្គរវត្ត​កាលពី​ឆ្នាំ​២០១៤​គឺ មាន ២.០៥ លាន​នាក់ ធៀប​នឹង​២០១៣ គឺ មាន​កំណើន ១,៤៨ ភាគរយ។​

​សេចក្តីប្រកាស​ដដែល​បាន​អះអាងថា នៅក្នុង​ឆ្នាំ​២០១៤ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត គឺ​រកចំណូលបាន ៥៩,៣៤ លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​២០១៣ កើន​ប្រមាណ​ជា​២,៨ ភាគរយ។​

​សូមបញ្ជាក់ថា ភ្ញៀវទេសចរ​នៅក្នុង​ស្រុក​គឺអាច​ចូល​ទស្សនា​អង្គរវត្ត ដោយ​មិនចាំបាច់​យក​សំបុត្រ។​

​កាលពី​ឆ្នាំ​២០១៤ ខេត្តសៀមរាប បាន​ទាក់ទាញ ភ្ញៀវ ទេសចរ​សរុប ៥,០២ លាន​នាក់ នៅក្នុង​នោះ​គឺ ភ្ញៀវ​ក្នុងស្រុក មាន ២,៦៧ លាន​នាក់ និង ភ្ញៀវ​បរទេស​គឺមាន ២,៣៥ លាន​នាក់៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *