ភ្នំភ្លើង Kilauea នៅហាវ៉ៃបំផ្លាញផ្ទះរាប់ខ្នង

ការផ្ទុះភ្នំភ្លើង Kilauea ក្នុងរដ្ឋហាវ៉ៃ បានបំផ្លាញផ្ទះចំនួន 26 ខ្នង និងកំពុងគំរាមកំហែងដល់មនុស្សរាប់រយនាក់ទៀត ដោយការប្រេះស្រាំថ្មីៗបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ។

រហូតមកដល់ពេលនេះ មនុស្សជិត 2.000 នាក់ត្រូវបានគេជម្លៀសចេញពីភូមិដ្ឋានរបស់ពួកគេហើយ ។ អ្នកស្រុកមួយចំនួនត្រូវបានអនុញ្ញាតឱ្យជួយសង្គ្រោះ ផ្ទះ សត្វ ប៉ុន្តែអាជ្ញាធរបាននិយាយថា វាមិនមានសុវត្ថិភាពក្នុងការស្នាក់នៅទេ ។

វាបានចាប់ផ្តើមផ្ទុះពេញមួយយប់នៅក្នុងតំបន់ Leilani Estates ដែលកំពប់ភ្លើងរហូតដល់ទៅ 200 ហ្វីត (70 ម៉ែត្រ) ។

តំបន់នេះទើបទទួលរងការវាយប្រហារដោយរញ្ជួយដីកម្លាំង 6,9 រ៉ិចទ័រដ៏ខ្លាំងក្លាផងដែរ កាលពីថ្ងៃសុក្រ។

អ្នកស្រុកម្នាក់ ឈ្មោះ Ikaika Marzo បានប្រាប់ BBC ថា “នៅពេលខ្ញុំជម្លៀសចេញកាលពីថ្ងៃព្រហស្បតិ៍ ខ្ញុំនិយាយ លីលាណាស់ ពីព្រោះខ្ញុំបានរស់នៅទីនេះយូរមកហើយ ហើយបានឃើញនូវអ្វីដែលភ្នំភ្លើងបានកើតឡើង” ។ ” ប៉ុន្តែ ខ្ញុំគិតថា វាមានសារៈសំខាន់សម្រាប់អ្នករាល់គ្នាដើម្បីឱ្យមានភាពប្រាកដនិយម” ។

លោក Brenton Awa ជាអ្នកស្រុកម្នាក់បាននិយាយថា: «ដោយដឹងថា សត្វចិញ្ចឹមទាំងនេះនៅក្នុងទ្រុង ឬនៅក្នុងរបង ឬនៅក្នុងច្រវ៉ាក់ដោយគ្មានអាហារ ធ្វើឱ្យបេះដូងខ្ញុំឈឺបន្តិច បន្តាប់ពីនោះហើយជាមូលហេតុមួយដែលយើងចូលទៅដាក់អាហារឲ្យសត្វចិញ្ចឹមខ្លះ ។ វាជាការសោកសៅ។ ”

Kilauea គឺភ្នំភ្លើងមួយដែលសកម្មបំផុតរបស់ពិភពលោក ភ្នំភ្លើងនេះបានផ្ទុះឡើងជាបន្តបន្ទាប់អស់រយៈពេល 35 ឆ្នាំមកហើយ ៕

Loading...