ភ្លើងចង្ក្រានបាយរាលឆេះផ្ទះ១ខ្នងនៅស្រុកបន្ទាយអំពិល

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងអស់ស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ នៅក្នុងភូមិស៊ីលៀម ឃុំគោកមន ស្រុបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះដែលឆេះ មានទំហំ៥គុណ៦ម៉ែត្រ ប្រក់ស្បូវជញ្ជាំងក្តារ ម្ចាស់ឈ្មោះ ឡៃ ឡំ ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះ សយ ស អាយុ៣១ឆ្នាំ ។

លោក ឡៃ ឡំ បានប្រាប់ថា មុនកើតហេតុពួកគាត់ បាននាំគ្នាដាំបាយហើយនាំគ្នាហូប មុនចេញទៅធ្វើចំការដូចរាល់ដង ដោយពេលនេះ មិនបានពន្លត់ភ្លើងចង្ក្រាននោះទេ ព្រោះឃើញក្នុងចង្ក្រាន មានរងើកតិចៗជាប់ និងចុងអុស នឹកស្មានថា ទុកចោលទៅវានឹងរលត់ហើយ ហើយក៏បាននាំគ្នាទៅធ្វើចំការក្បែរផ្ទះ លុះពេលកំពុងកាប់គាស់ដីក៏ស្រាប់តែ អ្នកភូមិស្រែកឡើងថា ភ្លើងឆេះផ្ទះរបស់គាត់ ក៏នាំគ្នាជួយពន្លត់ភ្លើងក៏រលត់ហើយ ផ្ទះនោះបានឆេះអស់៥០ភាគ និងរបស់របរមួយចំនួនផ្សេងទៀត ៕

se

Loading...

Leave a Reply

Your email address will not be published. Required fields are marked *