ភ្លើងឆេះតូបលក់ដូរនៅសង្កាត់ភ្នំពេញថ្មីចំនួន៥ខ្នង មិនដឹងមូលហេតុ

ភ្នំពេញ៖ កាលពីវេលាម៉ោង ២០និង៤២នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះមានករណីអគ្គិភ័យឆាបឆេះផ្ទះ និងតូបលក់ដូររបស់ប្រជាពលរដ្ឋស្ថិតនៅទល់មុខផ្សារដើមអំពិល តាមបណ្តោយផ្លូវ១៩២៨ (ម៉ុង ឬទ្ធី) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ករណីអគ្គិភ័យនេះសមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយទេកំពុងអង្កេត។

ក្នុងនោះផងដែរសមត្ថកិច្ចជំនាញបានធ្វើការអន្តរាគមន៍ដោយប្រើប្រាស់រថយន្តបាញ់ពន្លត់អស់ជាច្រើនគ្រឿង រហូតរលត់ជាស្ថាពរនៅវេលាម៉ោងប្រមាណជា ២១និង១០នាទី ថ្ងៃដដែល។

ចំពោះករណីអគ្គិភ័យខាងលើនេះបានបណ្តាលឱ្យខូចខាតផ្ទះ និងតូបលក់ដូររបស់ប្រជាពលរដ្ឋអស់ចំនួន ០៥ខ្នង រួមជាមួយនឹងសម្ភារមួយចំនួនទៀត។ មិនមានពលរដ្ឋណាម្នាក់រងគ្រោះដោយបាត់បង់ជីវិតឬរងរបួសក្នុងហេតុការណ៍នេះទេ ៕

Loading...