ភ្លើងឆេះនៅអារ៉ាប៊ីសាអ៊ូឌីតស្លាប់ និងរងរបួសជាង២០០នាក់

ប៉ូលិសបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស១១នាក់បានបាត់បង់ជីវិត និង២១៩នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យកើតឡើងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទីតាំងអគ្គារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុនប្រេងដ៏ធំមួយឈ្មោះ Saudi Aramco ។

អគ្គិភ័យនេះបានកើតឡើងនៅភាគខាងកើតទីក្រុង Khobar ។ អ្នករងរបួសច្រើននាក់ស្ថិតនៅក្នុងស្ថានភាពរងរបួសធ្ងន់ ហើយអ្នកដែលបាត់បង់ជីវិតទាំងនោះ មានចម្រុះជាតិសាសន៍ ។ នេះបើតាមមន្ត្រីក្រសួងមហាផ្ទៃអារ៉ាប៊ីសាអ៊ូឌីត ។

រូបភាពផ្សព្វផ្សាយនៅលើគេហទំព័រក្រសួងការពារជាតិអារ៉ាប៊ីសាអ៊ូឌីតបានបង្ហាញឲ្យឃើញផ្សែងខ្មៅងងឹតបាញ់ចេញទៅលើអាកាសចេញពីដំបូលអគារលំនៅឋានពលរដ្ឋ ។ ប្រភពបញ្ជាក់ថា ពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ត្រូវជម្លៀសតាមឧត្ថម្ភាគចក្រទៅរកទីសុវត្ថិភាព ខណៈដែលក្រុមពន្លត់អគ្គិភ័យមមាញឹកក្នុងសកម្មភាពអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ហើយមិនយូរប៉ុន្មានស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ។

ក្រុមហ៊ុន Saudi Aramco គឺជាក្រុមហ៊ុនប្រេងធំលំដាប់ពិភពលោករបស់អារ៉ាប៊ីសាអ៊ូឌីត ដែលមានការផលិតនិងនាំចេញប្រេងយ៉ាងច្រើនសន្ធឹកក្នុងមួយឆ្នាំៗ ។ ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍ពីហេតុការណ៍ខាងលើ និងបានអះអាងថា ការស៊ើបអង្កេតរកមូលហេតុបណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះ កំពុងដំណើរការធ្វើឡើង ។ ប្រភពបញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួនមានបុគ្គលោកជាង៦១០០០នាក់មកពីជុំវិញពិភពលោក គឺមកពី៧៧ប្រទេស ៕

sdew

sse

Loading...

Leave a Reply

Your email address will not be published. Required fields are marked *