ភ្លើងឆេះព្រៃនៅកាលីហ្វ័រនីញ៉ា ស្លាប់កើន២៥នាក់

អាមេរិក៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក​បានសម្លាប់មនុស្សកើនដល់២៥នាក់ហើយ ហើយប៉ូលិសនិយាយទៀតថា ទីក្រុង Paradise រដ្ឋខាងជើង ដែលរងការបំផ្លាញដោយភ្លើងឆេះព្រៃនេះ​បានរកឃើញសាកសព១៤នាក់នាក់បន្ថែមទៀត ធ្វើឲ្យចំនួនជនរងគ្រោះនៅទីក្រុងមួយនេះកើន២៣នាក់ ខណៈជនរងគ្រោះ២នាក់ទៀតបានស្លាប់​ដោយភ្លើងឆេះព្រៃនេះដែរ​នៅភាគខាងត្បូង ជិតតំបន់ Malibu ។

គេថា រដ្ឋចំនួន​៣បានរងគ្រោះដោយភ្លើងឆេះព្រៃខ្លាំងក្លាជាងគេបំផុតធ្វើឲ្យមនុស្ស​ 250000នាក់ បង្ខំចិត្តវេចបង្វិចរត់ភៀសខ្លួនរកទីសុវត្ថិភាព ។

ករណីមួយនេះ​គេបានបន្ទោសការគ្រប់គ្រងដោយមិនសូវយកចិត្តទុកដាក់គោលនយោបាយព្រៃឈើ ទើបបណ្តាលឲ្យភ្លើងឆេះព្រៃធ្ងន់ធ្ងរបែបនេះ ។

វាបានឆេះពី Camp Fire រីករាលដាលយ៉ាងឆាប់រហ័សទៅដល់ Butte Country កាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមពន្លត់អគ្គិភ័យអសមត្ថភាព​ពន្លត់ បង្ការ និងបង្ក្រាប ។ វាបានឆេះទីក្រុង Paradise តែម្តង ។

នៅភាគខាងត្បូងឆ្នេរតំបន់រមនីយដ្ឋាន Malibu កម្លាំងភ្លើងឆេះ​កើនឥទ្ធិពលទ្វេដង កាលពីថ្ងៃសុក្រ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។

គេថា ផ្ទៃដីដែល​ឆាបឆេះដោយភ្លើងនេះ​មានទំហំប្រមាណ​២៨.០០០ហិកតា ។ ក្រុមឧតុនិយមព្រមានថា ស្ថានការអាក្រក់នេះអូសបន្លាយពេលយ៉ាងហោចណាស់រហូតដល់​សប្តាហ៍ខាងមុខទៀតដែរ ។ ក្រុមពន្លត់អគ្គិភ័យសង្ឃឹមថា ការស្ងប់ស្ងាត់ខ្យល់ជាឱកាសល្អ មិនធ្វើឲ្យភ្លើងឆេះព្រៃរាលឆេះឆាប់រហ័សពេកនោះទេ ៕

 

Loading...