ភ្លើងឆេះព្រៃរាលដាលចូលឡត៍ឥដ្ឋឆេះអុសអស់មួយចំនួនធំ នៅស្រុកលំផាត់

ខេត្តរតនគិរី: នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង១០និង៥០នាទីព្រឹកមានករណីភ្លើងឆេះព្រៃរាលដាលចូលឆេះគំនរអុសក្បែរឡរឥដ្ឋស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានការសហការជាមូយកម្លាំងប៉ុស្ត៍ល្បាំង១ និងមានការអន្តរាគមន៍ រថយន្តពន្លត់អគ្គីភ័យ២គ្រឿងរបស់ស្នងការនគរបាលខេត្ត១គ្រឿង និងរបស់នគរបាលស្រុកកូន

មុំ១គ្រឿងបានជួយពន្លត់ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ឡឥដ្ឋ ឈ្មោះ ម៉េត គន្ធា ភេទប្រុសអាយុ ៣៥ឆ្នាំជនជាតិខ្មែរមានមុខរបរឡឥដ្ឋ មានទីលំនៅ ភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ។

ប្រភពបន្តថា ប្រើប្រាស់ទឹកអស់ចំនួន១០ រថយន្ត ទំហំនៃការខូចខាត អុសសំរាប់ទុកដុតឡរឥដ្ឋ ប្រហែល១០០០ម៉ែត្រគួប ដោយសារមាន
រថយន្តជួយពន្លត់ទាន់ពេល ទើបមិនបណ្តាលឲ្យ ឆេះរោងឡឥដ្ឋនោះឡើយ ៕ វុទ្ធឦសាន

 

Loading...