ភ្លើងឆេះព្រៃរាលដាលឆេះផ្ទះប្រជាពលរដ្ឋអស់2ខ្នង និងសម្ភារៈមួយចំនួន

ឧត្តរមានជ័យៈ វេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់អគ្គីភ័យមួយបានកើតឡើង នៅត្រង់ចំណុច ភូមិត្រពាំងតាវចាស់ ឃំុត្រពាំងតាវ ស្រុកអន្លង់វែង ដោយភ្លើងព្រៃរាលឆេះផ្ទះ ចំនួន ២ ខ្នង ផ្ទះទី១ ម្ចាស់ឈ្មោះ ភឿង ពេញ អាយុ ៤៤ ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ ជឿន ង៉ែ៎ត អាយុ ៤៥ ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ សមាជិកគ្រួសារ ៤ នាក់ ស្រី១ នាក់ ការខូចខាត ឆេះផ្ទះ ១ ខ្នង ទំហំ ៦ម×៥ម ធ្វើអំពីឈើ ប្រក់ស្បូវ គោយន្ដ ១គ្រឿង ម៉ូតូ ២ គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។

ផ្ទះទី២ ម្ចាស់ឈ្មោះ ម៉ៅ គឹមរ៉ុង អាយុ ៣៥ ឆ្នាំ មុខរបរ កសិករ ប្រពន្ធឈ្មោះ ស្រី ម៉ៅ អាយុ ២៥ ឆ្នាំ សមាជិកគ្រួសារ ៥ នាក់ ស្រី ២ នាក់ ការខូចខាតឆេះផ្ទះ១ ខ្នង ទំហំ ៥ម×៤ម សង់អំពីឈើប្រក់ស្បូវ និងសម្ភារមួយចំនួន ។

សូមអំពាវនាវដល់អាជ្ញាធរស្រុកខេត្តមេត្តាជួយពួកគាត់ផងដោយសារអត់មាន ទីជំម្រករស់នៅថែមទាំងពុំមានជួសជុលផងដែរ ៕ វុទ្ធ ឦសាន

Loading...