ភ្លើងឆេះព្រៃ រាលឆេះតូបប្រជាពលរដ្ឋតាមចិញ្ចើមថ្នល់អស់៥តូប

ខេត្តត្បូងឃ្មុំ៖ តូបប្រជាពលរដ្ឋដែលសង់លក់ដូរនៅតាមចិញ្ចើមថ្នល់ជាតិចំនួន៥តូបបានរងការឆាបឆេះ ដោយសារតែការរាលឆេះពីភ្លើងឆេះព្រៃ ។

ករណីនេះបានកើតឡើងកាលពីរសៀល ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៦វេលាម៉ោង១៥និង៥៥នាទី នៅចំណុចខាងលិចចម្ងាយប្រហែល១០០ម៉ែត្រ ពី តំបន់មាត់ឃ្មង់ ភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុក ខេត្តត្បូងឃ្មុំ ។

ភ្លើងឆេះព្រៃខាងលើត្រូវប្រជាពលរដ្ឋរាយការណ៍ថា នាពេលកន្លងមក ចាប់ពីពេលថ្ងៃចូលឆ្នាំរហូតដល់បញ្ចប់ចូលឆ្នាំខ្មែរ បានឆេះរាលដាលព្រៃម្ដងបំផ្លាញព្រៃរាប់សិបហិចតាហើយ ប៉ុន្តែពុំមានសមត្ថកិច្ចណាអន្តរាគមន៍ពន្លត់ទេ ។ លុះមកដល់ពេលនេះ ទើបភ្លើងឆេះសន្ធោសន្ធៅរាលដាលធ្វើឲ្យឆេះតូបប្រជាពលរដ្ឋរកស៊ីលក់ដូរនៅក្បែរចំនួន៥តូប និងកំពុងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផងដែរ ។

កម្លាំងនគរបាលប៉ុស្តិ៍ និងអធិកា ដ្ឋានស្រុក រួមទាំងរថយន្តពន្លត់អគ្គីភ័យ ខេត្តត្បូងឃ្មុំ កំពង់ចាម បានសហការគ្នាជួយពន្លត់ និងគ្រប់គ្រងស្ថានការណ៍បាន ពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជិវិតប្រជាពលរដ្ឋណាម្នាក់ឡើយ ក្នុងករណីខាងលើនេះ ។

សមត្ថកិច្ចនៅពុំទាន់ស្វែងរកមូលហេតុនៃការឆេះរាលដាលនេះឡើយ តែតាមប្រភពមិនច្បាស់ពីប្រជាពលរដ្ឋអះអាងថា បណ្ដាលមកពីការដុតព្រៃរបស់អ្នកមាន មួយចំនួន ដែលចង់ទន្ទ្រានយកដីអភិរក្ស កាន់កាប់ ហើយករណីឆេះនេះ កើតឡើងតាំងពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦មកម្ល៉េះ សមត្ថកិច្ចទើបដុតដៃដុតជើងឆោឡោទប់ស្កាត់បង្ក្រាបពេលនេះ ៕

esdw (1)

esdw (6)

esdw (5)

esdw (4)

esdw (2)

esdw (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *