ភ្លើងឆេះស្ថានីយ៍ទូរទស្សន៍បាយ័ន រលត់ទាំងស្រុងហើយ

ភ្នំពេញ៖អគ្គិភ័យដែលបានឆាប់ឆេះ ស្ថានីយ៍ទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ ស្ថិតនៅជិតបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនោះត្រូវបាន រលត់ទាំងស្រុងហើយ កាលពី វេលាម៉ោង១១ និង ១០នាទី ព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៦នេះ បន្ទាប់ពីមានការអន្តរាគមន៍ ដោយកម្លាំងពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
បើតាមប្រភពព័ត័មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបង្ករឲ្យមានការឆាប់ឆេះនេះ គឺដោយសារឆ្លងចរន្តអគ្គិសនី នៅលើពីដាន នៃ អគារស្ថានីយ៍ ។ យ៉ាងណាក៍ដោយការឆាបឆេះនេះ មិនបណ្តាលឲ្យខូចខាត ដល់ទ្រព្យសម្បត្តិធ្ងន់ធ្ងរនោះទេ ដោយសារតែមានអន្តរាគមន៍ ទាន់ពេល ដោយថយន្តពន្លត់អគ្គិភ័យប្រមាណ៦គ្រឿង៕

02_26_2016_01_45_37B

B1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *