ភ្លើងឆេះអាស្រមតម្កល់ព្រះពុទ្ធរូបតូចធំជិត២០អង្គនៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ អាស្រមតម្កល់ព្រះពុទ្ធរូបមួយខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុងស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងវេលាម៉ោង៨យប់ថ្ងៃទី៥ខែឧសភាឆ្នាំ២០២០។

សមត្ថកិច្ចមិនទាន់បញ្ជាក់ ពីមូលហេតុករណីភ្លើងឆេះ អាស្រមតម្កល់ ព្រះពុទ្ធរូបខាងលើនៅឡើយទេ ។ គ្រាន់តែបញ្ជាក់ថាអាស្រមខាងលើមានទំហំទទឹង៥ ម៉ែត្រ និងបណ្តាយ៧ម៉ែត្រត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ
លេខ៥២៨ ជាប់ផ្លូវជាតិលេខ៩ ស្ថិតនៅភូមិស្រឡៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។អាស្រមមួយនោញសង់អំពីឈើប្រក់ស័ង្កសីបាំងនិងក្រាលក្តាដែលមានម្ចាស់ឈ្មោះចែម សង្វារ ភេទប្រុសអាយុ ៦៧ឆ្នាំ ។

តាមការបញ្ជាក់ពីម្ចាស់អាស្រមបានឲដឹងថាអាស្រមរងការខូចខាតទាំងស្រុង ក្នុងនោះមានព្រះពុទ្ធរូបធំ១អង្គព្រះពុទ្ធរូបតូចៗចំនួន ១៦អង្គនិងថូផ្កាឈើ ចំនួន២គូ។

សមត្ថកិច្ចថាការឆាបឆេះនេះមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ទេហើយ ដោយសារចម្ងាយផ្លូវពីអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ទៅកន្លែងកើតហេតុប្រវែងប្រហែល៧០គីឡូម៉ែត្រ កម្លាំងអធិការស្រុកថាឡាបរិវ៉ាត់ ទំនាក់ទំនងពឹងការអន្តរាគមន៍ពីរថយន្តអគ្គីភ័យស្រុកឆែបខេត្តព្រះវិហារមកពន្លត់ព្រោះគោលដៅជិតជាង។

ជាមួយនោះបានប្រើប្រាស់អស់ទឹកអស់
មួយរថយន្តទើបរលត់។ក្រោយមានករណីកើតឡើងឆេះអាស្រមកម្លាំងសមត្ថកិច្ចចុះសើុបអង្កេតរកមូលហេតុ៕

Loading...