ភ្លើងប្រចណ្ឌចាក់សម្លាប់នារីជាសង្សាររួចចូលសារភាព

ខេត្តកណ្តាល៖ ដោយសារតែស្នេហាត្រីកោណ បានធ្វើអោយបុរសម្នាក់ចាក់សម្លាប់នារីម្នាក់ជាច្រើនកាំបិតបណ្តាលអោយស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ទោះបីយ៉ាងណា ក្រោយប្រព្រឹត្តបទល្មើសរួច ឃាតកបានចូលសារភាពដោយខ្លួនឯង ។

អំពើឃាតកម្មនេះ បានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១១៥កែង១១៧ ភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅប្រាប់ថា អំពើឃាតកម្មនេះ គឺ កើតឡើងពីរឿងស្នេហាត្រីកោណ ខណៈឃាតកបានស្រលាញ់គ្នាជាមួយនារីរងគ្រោះ ។ ប៉ុន្តែ នារីរងគ្រោះ បែរជាមានស្នេហាមួយទៀត ទើបឃាតកប្រព្រឹត្តបទល្មើសចាក់សម្លាប់នារីរងគ្រោះ តែម្តង ។

ក្រោយពីកើតហេតុរួច ឃាតកបានចូលទៅសារភាពនៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែដោយសារករណីនេះ កើតឡើងនៅក្រុងតាខ្មៅ ទើបសមត្ថកិច្ចកំពុងសាកសួរ បន្តតាមនីតិវិធី ។

ឃាតកមាន ឈ្មោះសុខ សោភ័ណ្ឌ អាយុ៣៨ឆ្នាំ ខណៈនារីរងគ្រោះ មានឈ្មោះ កៅ ស្រីកែវ អាយុ២៦ឆ្នាំ ។

នារីរងគ្រោះ ត្រូវបានឃាតកចាក់សម្លាប់ចំនួន៣កន្លែង គឺ ចំពីមុខ១កាំបិតនិងក្រោយខ្នង២កាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ៕

Loading...