ភ្លើងប្រច័ណ្ឌ បុរសជាប្តីដេញកាប់ប្រពន្ឋស្ទើរស្លាប់ រួចអាកខ្លួនឯងប្រុងសម្លាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ព្រោះតែអំណាចនៃភ្លើងប្រច័ណ្ឌ បុរសម្នាក់បានប្រើកាំប៉ិតប៉័ងតោកាប់ប្រពន្ឋចំក្បាលរងរបួសធ្ងន់ រួចក៏អាកខ្លួនឯងជាក្រោយដួលដេកក្នុងថ្លុកឈាម។ ករណីនេះកើតឡើងកាលពីម៉ោង៣ និង៣០នាទីល្ងាច ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៦ នេះ ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋឲ្យដឹងថា ជនបង្កមានឈ្មោះ ចាប វីត អាយុ៥២ឆ្នាំ ចំណែកស្ត្រីជាប្រពន្ឋមានឈ្មោះ ឡុង ចាន់ធី អាយុ៤៤ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក។ មុនពេលកើតហេតុ បុរសជាប្តីបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ឋក្នុងន័យប្រច័ណ្ឌ លុះបានមួយសន្ទុះស្រាប់តែជនបង្កជាប្តីទាញកាំបិតប៉ាំងតោដេញកាប់ ប្រពន្ឋចំក្បាល រងរបួសធ្ងន់ ខណៈនោះស្ត្រីរងគ្រោះបានរត់ចេញក្រៅហៅអ្នកភូមិឲ្យជួយ ក៏ស្រាប់តែជនបង្កយកកាំបិតដែលកាន់នៅនឹងដៃ អា-កខ្លួនឯងតែម្តង។
ក្រោយកើតហេតុស្ត្រីរងគ្រោះ និងបុរសជាប្តីត្រូវបានរថយន្តសង្គ្រោះ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

20160221045321 (1)

20160221045321 (2)

20160221045321 (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *