ភ្លើង​ឆេះ​ព្រៃ​រាលដាល​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​នៅ​ស្រុក​ឆែប​

ខេត្ត​ព្រះវិហារ​៖  ភ្លើង​ឆេះ​ព្រៃ​បាន​រាលដាល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទំហំ​៥​ម៉ែត្រ​គុណ​និង​៦​ម៉ែត្រ​សង់​អំពី​ឈើ​ដំបូល​ប្រក​ស្បៅ​បាំងជញ្ជាំង​ស្លឹក​និង​ឆេះ​ថវិកា​ខ្សែរ​កមាស​រួម​និង​សម្ភារៈ​មួយចំនួនធំ​។​អគ្គិភ័យ​មួយ​នេះ​បាន​កើតឡើង​ក្នុងភូមិ​ម្លូព្រៃ​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​រដ្ឋបាល​ឃុំ​ម្លូព្រៃ​១​ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​នោះបាន​ឱ្យដឹងថា​មូលហេតុ​ដែលមាន​អគ្គិភ័យ​នេះ​កើតឡើង​នោះ​គឺ​បណ្តាលមកពី​មាន​ភ្លើង​ឆេះ​ព្រៃ​ក៏​រាល​មកដល់​ផ្ទះ​ពលរដ្ឋ​។​ចៃដន្យ​ម្ចាស់​មិន​នៅផ្ទះ​ផង​ហើយ​ខណ​:​នោះ​ភ្លើងព្រៃ​បាន​ឆាបឆេះ​អស់​តែម្តង​។​ប៉ូលិស​មូលដ្ឋាន​បាន​ឱ្យដឹងទៀតថា​ទ្រព្យសម្បត្តិ​ដែលមាន​នៅក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​នោះបាន​ឆេះ​រួមមាន​ថវិកា​ចំនួន​១​លាន​៥​សែន​រៀល​ខ្សែរ​កមាស​ចំនួន​៥​ជី​និង​សម្ភារ​:​ចានឆ្នាំង​មុង​ភួយ​កន្ទេល​រួម​ផ្ទះមួយ​ខ្នង​អស់រលីង​។​
​ ​
ប៉ូល​ស​មូលដ្ឋាន​ឃុំ​ម្លូព្រៃ​បានឱ្យដឹង​ទៀតថា​ម្ចាស់ផ្ទះ​ដែល​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់នោះ​មានឈ្មោះ​ឡ​ន​តូច​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ម្លូព្រៃ​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ចំណែកឯ​ប្រពន្ធ​ឈ្មោះ​ឆា​ត់​យ៉ា​ភេទ​ស្រី​អាយុ​២៧​ឆ្មាំ​មានកូន​តូចៗ​ចំនួន​២​នាក់​ប្រុស​មួយ​ស្រី​មួយ​។​

ប្រភពពី​ពលរដ្ឋ​បានឱ្យដឹង​ទៀតថា​ដោយសារ​មាន​ខ្ស​ល់​ផង​ភ្លើង​ឆេះ​លឿន​ពេក​រថយន្ត​អគ្គិភ័យ​បានដឹង​ព័ត៌មាន​ហើយ​ក៏បាន​ប្រញាប់ប្រញាល​ទៅ​ជួ​យស​ង្ក្រោះ​តែ​អ​កុស​ល្យ​អគ្គិភ័យ​បាន​លេប​ត្របាក់​អស់​ទៅហើយ​។​មកដល់​ត្រឹម​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​នោះគេ​មិនទាន់មាន​ឃើញ​អាជ្ញាធរ​ណា​ចុះទៅ​ផ្តល់​អំណោយ​ជា​សម្ភារ​:​នៅឡើយ​នោះទេ​៕

 

 

Loading...