ភ្លើង​បាន​ឆេះ​បំផ្លាញ​រោង​ម៉ាស៊ីន​អគ្គិសនី​ឯកជន​មួយ​ក្នុង​ខេត្តឧត្តរមានជ័យ​ ដែល​គេ​ប៉ាន​ប្រមាណ​ថា​ បាន​ខាតបង់​ទឹកប្រាក់​រហូត​ដល់​ទៅ​ច្រើន​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​

​ ​
​ខេត្តឧត្តរមានជ័យ​៖​ រោង​អគ្គិសនី​ឯកជន​មួយ​កន្លែង​ នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ បាន​រង​នូវ​ការ​ឆេះ​កំទេច​ពី​អណ្តាតភ្លើង​ ហើយ​មូលហេតុ​ដែល​ផ្តើម​ឲ្យ​មានការ​ឆាបឆេះ​នេះ​ គេ​បាន​សង្ស័យ​ថា​ រោង​ម៉ាស៊ីន​អគ្គិសនី​នោះ​បាន​ធ្លុះ​ឡ​ដុត​អុស​ ហើយ​ធ្លាយ​បំ​ភាយ​ចេញ​នូវ​អណ្តាតភ្លើង​មក​ខាងក្រៅ​ តែ​សំណាងល្អ​គ្មាន​មនុស្ស​ណា​ម្នាក់​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​ បាន​រង​គ្រោះ​ និង​ឆាបឆេះ​ពី​ការ​ឆេះ​ឡ​ម៉ា​ស៊ី​ចែកចាយ​ភ្លើង​នេះ​ឡើយ​។​

​ហេតុការណ៍​នេះ​ ត្រូវ​គេ​ឲ្យ​ដឹង​ថា​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​២៤​ឧសភា​នេះ​ នៅ​ខាងកើត​ផ្សារ​ត្រពាំង​ប្រាសាទ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រាសាទ​ ឃុំ​ត្រពាំង​ប្រាសាទ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​។​

​សាក្សី​ជា​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​ភ្លើង​នេះ​បាន​ឆាបឆេះ​ ពួក​គាត់​បានឃើញ​ផ្សែង​ខ្មួលខ្មាញ់​ និង​ផុស​ឡើង​នូវ​អណ្តាតភ្លើង​ ចេញពី​រោង​ម៉ាស៊ីន​អគ្គិសនី​ ដែល​មាន​ប្រើ​អុស​ដុត​ក្នុង​ឡ​ ដើម្បី​ប​ញ្ឈួ​លយ​ក​កំ​ដៅ​ មក​បញ្ចេញ​ជា​ចរន្ត​ភ្លើងអគ្គិសនី​នោះ​យ៉ាង​ខ្លាំង​។​នៅ​គ្រានោះ​ ទាំង​អាជីវ​រក​ផ្សារ​ ទាំង​ប្រជាពលរដ្ឋ​ និង​អ្នក​ដឹក​ទឹក​លក់​ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​របស់​ស្រុក​ បាន​នាំ​គ្នា​រត់​មក​ជួយ​ពន្លត់ភ្លើង​នោះ​ យ៉ាង​សស្រាក់សស្រាំ​បំផុត​ ។​

​សមត្ថកិច្ច​ចុះ​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់ភ្លើង​បាន​ប្រាប់​ថា​ ម្ចាស់​រោង​ម៉ាស៊ីន​អគ្គិសនី​ ធ្វើ​អាជីវកម្ម​ភ្លើង​នេះ​ ប្តី​ឈ្មោះ​កង​ ឈី​ អាយុ​៤៧​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​លួ​ន​ ហៀ​ង​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ក្នុង​មូលដ្ឋាន​កើតហេតុ​ខាងលើ​។​ មន្ត្រី​ដដែល​បញ្ជាក់​ថា​ ម្ចាស់ផ្ទះ​នេះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ​ កម្មករ​របស់​គាត់​តែងតែ​យក​អុស​ទៅ​បោះ​បញ្ចូល​ក្នុង​ឡ​ ដើម្បី​យក​ថាមពល​ភ្លើង​ទៅ​បញ្ឆេះ​ម៉ាស៊ីនភ្លើង​ និង​នៅ​ពេល​កើតហេតុ​កម្មករ​របស់​គាត់​បាន​យក​អុស​ទៅ​បោះ​ចូល​ឡ​ដូច​សព្វដង​ រួច​ក៍បាន​ដើរទៅ​សម្រាក​ក្នុង​រោង​ផ្សេង​មួយទៀត​ តែ​មិន​បានដឹង​ថា​ឡ​ដុត​អុស​ធ្លុះ​ចេញ​អណ្តាតភ្លើង​មក​ក្រៅ​នោះ​ទេ​ ហើយ​ពេល​ភ្លើង​កំពុង​ឆាបឆេះ​ក៍​ពួក​គាត់​មិនដឹង​ដែរ​ ព្រោះ​ថ្លង់​នឹង​ម៉ាស៊ីនភ្លើង​កុំ​តែ​បាន​ប្រជាពលរដ្ឋ​ចូល​មក​ស្រែក​ប្រាប់​ និង​ជួយ​ពន្លត់ភ្លើង​ម្ល៉េះ​សម​គាត់​មិនដឹង​នោះ​ឡើយ​។​

​មន្ត្រី​នោះ​បញ្ជាក់​ទៀត​ថា​ បើ​ទោះបីជា​មាន​ប្រជាពលរដ្ឋ​ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​របស់​ស្រុក​ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ មក​ជួយ​បាញ់​ទឹក​ពន្លត់​យ៉ាងណា​ក៏​ដោយ​ ក៏​រោង​ម៉ា​ស៊ី​ភ្លើង​ដុត​អុស​នេះ​ មិន​អាច​គេច​ផុត​ពី​ការ​ឆេះ​កំទេច​ ពី​ភ្លើង​អណ្តាតភ្លើង​បាន​ឡើយ​ ប៉ុន្តែ​ មិន​មាន​មនុស្ស​ណា​ម្នាក់​ ឬ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​នៅ​ក្បែរ​ រងគ្រោះថ្នាក់​ និង​ឆ្លង​រាលដាល​នោះ​ឡើយ​។​

​សូម​ជម្រាប​ថា​ នៅ​ខេត្តឧត្តរមានជ័យ​នោះ​ដដែល​ កាលពី​យប់​ថ្ងៃ​២០​ឧសភា​កន្លង​ទៅ​ ក៏​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​ផង​ដែរ​ គឺ​បាន​កើតឡើង​ទៅ​លើ​ផ្ទះ​អាជីវករ​លក់​ឥ​វ៉ា​ន់​គ្រប់មុខ​ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​នេះ​ ខាតបង់​ទឹកប្រាក់​អស់​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ហេតុការណ៍​នោះ​ ត្រូវ​គេ​រាយការណ៍​ថា​ ភ្លើង​បាន​ឆេះ​ផ្ទះ​អាជីវករ​ឈ្មោះ​ម៉ុ​ញ​ សុខ​ខេ​ង​ អាយុ​៤៩​ឆ្នាំ​ ត្រូវជា​ប្តី​ស្ត្រី​ ឈ្មោះ​ខៀវ​ សុធា​រី​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​អូរ​ជញ្ជៀន​ឃុំ​អន្លង់​វែង​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ​យ័​។​ ហើយ​មូលហេតុ​នេះ​ ត្រូវ​គេ​និយាយ​ថា​ រក​មូលហេតុ​មិនឃើញ​នោះ​ទេ​ ម្ចាស់ផ្ទះ​បាន​ដាក់​ការ​សង្ស័យ​ថា​ អាច​មាន​គេ​លួច​ដុត​ ព្រោះ​ត្បិត​នៅ​ពេល​ភ្លើង​បាន​ឆេះ​ផ្ទះ​របស់​គាត់​ ចរន្តអគ្គិសនី​ត្រូវ​បាន​កាត់​ផ្តាច់​ ដោយសារ​ភ្លើង​បាន​ដាច់​ និង​គ្មាន​ចង្ក្រាន​ណា​ផ្សេង​ទៀត​ណា​ ដែល​មាន​ភ្លើង​គួរ​ឆាបឆេះ​ផ្ទះ​នេះនោះ​ឡើយ​ និង​មេឃ​ក៏​ធ្លាក់​ភ្លៀង​នោះ​ថែម​ទៀត​ ៕​ បក្សី​ជាយ​ដែន​

abce

006

005

003

002

001

Loading...

Leave a Reply

Your email address will not be published. Required fields are marked *