ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យបាក់ដី និងទឹកជំនន់ភាគខាងជើងឥណ្ឌា ស្លាប់មនុស្សយ៉ាងតិច៤០នាក់

មន្ត្រីបានប្រកាសថា មនុស្សយ៉ាងតិច៤០នាក់បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ និងបាក់ដីស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា រដ្ឋ Uttarakhand កាលពីចុងសប្តាហ៍មុននេះ ។

លោក Om Prakash Sati អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មនុស្សច្រើននាក់ផ្សេងទៀតកំពុងនៅបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ហើយតំបន់ដាច់ស្រយាលដូចជា Chamoli និង Pithoragarh ជាស្រុកដែលរងគ្រោះខ្លាំងជាងបំផុតស្ថិតនៅក្នុងរដ្ឋមួយនេះ ។

មន្ត្រីបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនរងគ្រោះ១៨នាក់បាត់បង់ជីវិត ក្នុងនោះ១៥នាក់កើតឡើងនៅក្នុងស្រុក Pithoragarh ។ ចំនួនជនរងគ្រោះបាត់បង់ជីវិត អាចកើនឡើងច្រើនជាងនេះ ។

អ្នកនាំពាក្យដដែលបន្តថា មនុស្សរាប់ពាន់នាក់បានជាប់គាំង ខណៈដែលផ្លូវជាច្រើនពាន់ខ្សែត្រូវរាំងខ្ទប់ ដោយសារតែការបាក់ដី ។ អាជ្ញាធរបានអំពាវនាវពលរដ្ឋរស់នៅតាមទីទំនាបត្រូវមានវិធានការការពារទុកជាមួយ ដោយការភៀសខ្លួនជាដើម ។

លោក Sati បានបន្តថា ប្រតិបត្តិការសង្គ្រោះបន្ទាន់កំពុងដំណើរការ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងបង្ហឲ្យមានការរាំងស្ទះដំណើរខិតខំទាំងនេះ ខណៈដែលមានការព្រួយបារម្ភថា ទឹកទន្លេកំពុងតែជនឡើងឆ្ពោះទៅរកកម្រិតមួយដែលគ្រោះថ្នាក់ផងនោះ ។

មន្ត្រីជាន់ខ្ពស់ក្នុងតំបន់បានអះអាងថា ពុំមានអ្វីគួរឲ្យព្រួយបារម្ភទៀតទេ ។ ក្រុមជួយសង្គ្រោះបន្ថែមទៀត ក៏ដូចជាអាជ្ញាធរក្នុងតំបន់ បានស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ដើម្បីជួយដល់ជនរងគ្រោះ ។ ផ្លូវជាច្រើនខ្សែដែលរងការខូចខាតនោះ ក៏ទទួលបានការជួសជុលខ្លះៗហើយផងដែរ ៕ សុរ្ម័ន

Cloudburst-PTI-L

96CFC_636031467212294922_3JUL2016

Loading...

Leave a Reply

Your email address will not be published. Required fields are marked *