ភ្លៀងមួយមេធំបណ្តាលឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹកតាមផ្លូវ នៅក្រុងបានលុង

ខេត្តរតនគិរី÷ ភ្លៀងធ្លាក់មួយមេយ៉ាងធំ បណ្តាលឲ្យទឹកហូពារពេញនៅលើដងផ្លូវជាតិនិងផ្លូវមួយចំនួនផ្សេងទៀត មានទឹកកំម្ពស់មួយតឹក ដោយសារប្រជាពលរដ្ឋបានបោះសំរាមចូលក្នុងប្រព័ន្ធលូទឹកនោះ។

ជាក់ស្តែងនៅព្រឹកប្រលឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងធ្វើឲ្យទឹកហូរតាមប្រព័ន្ធលូហូរមិនទាន់ ហើយក៏បានចាល់ចេញមកខាងក្រៅនៅលើផ្លូវគ្រប់កន្លែង នៅក្នុងខេត្តរតនគិរី។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា តាមរយៈ តាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា នៅថ្ងៃទៅ២៣-២៩ខែញ្ញា ប្រព័ន្ធសម្ពាធទាបនិងអូសបន្លាយឆ្លង កាត់លើភាគខាងជើងប្រទេសកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ

១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល÷

-សីតុណ្ឌភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ

-សីតុណ្ឌភាពអតិបរមា មានពី ២៩-៣១ អង្សាសេ។

និងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន។

២.បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន÷

-សីតុណ្ឌភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ

-សីតុណ្ឌភាពអតិបរមា មានពី ២៨-៣០ អង្សាសេ។

និងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។

៣- បណ្តាខេត្តនៅតំបន់សមុទ្រ

-សីតុណ្ឌភាពអប្បបរមា មានពី ២៥-២៧ អង្សាសេ

-សីតុណ្ឌភាពអតិបរមា មានពី ២៨-៣០ អង្សាសេ។

និងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន។

សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បញ្ហាមេឃកំពុងតែធ្លាក់ភ្លៀង ផ្គរ រន្ទះ ជាពិសេស ផ្ទាំងសូឡា ដែលបង្កឲ្យលោកអ្នកមានហានិភ័យកើតឡើង ដូចជា: ស្រូបនៃចរន្តភ្លើងបណ្តាលឲ្យបញ្ហាកើតឡើងចំពោះលោកអ្នក។

ហើយមួយវិញទៀត គឺទូរស័ព្ទដៃដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណេត ក៏ត្រូវស្រូបនិងរន្ទះផងដែរ៕

Loading...