ភ្លៀងមួយមេនៅទីក្រុងភ្នំពេញ ពិតជាយ៉ាប់ខ្លាំងណាស់ បាក់រលំដើមឈើ បាក់ផ្ទាំងប៉ាណូ រងរបួសមនុស្ស២នាក់

ភ្នំពេញ៖ ទីក្រុងភ្នំពេញដែលគេតែងតែអួតថា ជាទីក្រុងគុជ ។ល។ និង។ល។ នោះ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ គ្រាន់តែភ្លៀងមួយ លាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បណ្តាលឲ្យបាក់ដើមឈើ រលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ជាពិសេសរងរបួសមនុស្ស២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។

ប្រជាពលរដ្ឋលើកឡើងថា គេឃើញតែសាលារាជធានីភ្នំពេញអភិវឌ្ឍន៍នេះ អភិវឌ្ឍន៍នោះខួបប្រាំង ខួបវស្សា ប៉ុន្តែនៅពេលមានភ្លៀង ឬខ្យល់កន្ត្រាក់ម្តងៗនោះ ដើមឈើ ផ្ទាំងប៉ាណូ បាក់រលំសង្កត់លើរថយន្ត សង្កត់លើអ្នកដំណើររងរបួស រងការខូចខាតយ៉ាងដំណំ ។ ជាពិសេស ត្រង់កន្លែងខ្លះ ទឹកលិច រកផ្លូវហូររំដោះទឹកមិនឃើញតែម្តង ។

ប្រជាពលរដ្ឋលើកឡើងទៀតថា អ្នកបើកបរណាដែលបើកយានយន្តរបស់ខ្លួនបង្កគ្រោះថ្នាក់ បង្កឲ្យខូចខាតទ្រព្យសម្បត្តិសាលារាជធានីភ្នំពេញ អាជ្ញាធរតែងតែចាប់អ្នកបង្កសងថ្លៃខូចខាតក្នុងតម្លៃ១ជា២ ។ ប៉ុន្តែនៅពេលដែលដើមឈើរបស់សាលាក្រុងបាក់រលំសង្កត់លើរថយន្តប្រជាពលរដ្ឋវិញ មិនដឹងថា សាលារឿងគិតគូរចេញថ្លៃសងការខូចខាតដែរឬយ៉ាងណានោះឡើយ ៕

77

44

22

9

7

6

4

3

2

1

88

Loading...

Leave a Reply

Your email address will not be published. Required fields are marked *