ភ្លៀងមួយមេយ៉ាងធំកណ្តាលក្រុងភ្នំពេញ ហូរកួចរថយន្ត៣គ្រឿងចូលលូ

ភ្នំពេញ៖ រថយន្តយ៉ាងតិច៣គ្រឿងត្រូវទឹកភ្លៀងហូរកួចចូលក្នុងលូ ភ្លាមៗ ខណៈដែលភ្លៀងកំពុងបង្អោរចុះមកយ៉ាងខ្លាំងកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ។

ប្រភពបានរាយការណ៍ថា រថយន្ត៣គ្រឿងដែលមានម៉ាកស៊ីអរវី២គ្រឿង និង កាមរីបាឡែន១គ្រឿង ដែលចតនៅតាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវ១៦១ ជិតពហុកីឡដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញនោះត្រូវទឹកហូរកូចបាក់ផ្លូវបេតុង ធ្លាក់រថយន្តចូលក្នុងលូ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះដែរ នៅចំណុចភូមិសាស្ត្រផ្សារកណ្តាល ខណ្ឌដូនពេញ ទឹកភ្លៀងក៏បានជន់លិចផ្លូវត្រឹមចង្កេះ មិនអាចធ្វើចរាចរណ៍បានឡើយ ។ ក្រៅពីនេះ នៅមានករណីបាក់ដើមឈើសង្កត់លើរថយន្តផងដែរ ។

ទីក្រុងភ្នំពេញ ឃើញតែអភិវឌ្ឍន៍ជានិច្ច គីសកម្មភាពកាយផ្លូវ ដាក់លូ ដាក់លូរួចធ្វើផ្លូវ ខួបប្រាំង ខួបវស្សា ប៉ុន្តែ លុះដល់មានភ្លៀងតែមួយមេប៉ុណ្ណោះ បណ្តាលឲ្យជន់លិចផ្លូវអស់ ប្រជាពលរដ្ឋធ្វើចរាចរណ៍មិនបាន បើបែបនេះ មានតែជិះទូកម្តងហើយមើល៍ទៅ ៕

swa

dwe

55

fe

Loading...

Leave a Reply

Your email address will not be published. Required fields are marked *