ភ្លៀងលាយឡំជាមួយខ្យល់កន្ទាក់ នៅរាជធានីភ្នំពេញភ្នំពេញ បាក់ដើមឈើ សង្កត់ លើរថយន្តប្រជាពលរដ្ឋ

ភ្នំពេញ ៖ រថយន្តរបស់ប្រជាពលរដ្ឋ ចំនួន២គ្រឿងហើយ ត្រូវដើមឈើនៅតាមផ្លូវសាធារណៈក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញបានបាក់សង្កត់លើ បណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរ តែពុំមិនបណ្ដាលឱ្យ មនុស្សរងរបួស ដល់អាយុជីវិតពលរដ្ឋណាម្នាក់ឡើយ ។

ករណីដែលកើតឡើងលើកទី១ បានកើតឡើង នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ចំណុច ក្បែរមន្ទីរពេទ្យជប៉ុន  ស្ថិតនៅតាមបណ្ដោយផ្លូវ រង្វង់មូលវត្តភ្នំ ចំណុចទល់មុខ អគ្គីសនីកម្ពុជា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បណ្ដាល ឱ្យដើមក្ងោកមួយដើមធំ បានបាក់សង្កត់រថយន្ត១គ្រឿង កំពុងធ្វើដំណើរ ខណៈមេឃភ្លៀងមួយមេ រួមនឹងខ្យល់បោកបក់ ។

ករណីទី២ គឺកើតឡើងនៅ វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ដើមឈើ១ដើមធំ សង្កត់ពីលើ រថយន្តម៉ាសស្ដាមួយគ្រឿង កំពុងធ្វើដំណើរ រងការខូចខាតយ៉ាងដំណំ នៅចំណុចក្បែរស្តុ ប សន្ធរម៉ុក ស្ថិតនៅតាមបណ្ដោយ មហាវិថីកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈមេឃភ្លៀងមួយមេ រួមនឹងខ្យល់បោកបក់ ៕

Loading...