មកពីពិនិត្យផ្ទៃពោះ គ្រោះថ្នាក់អកុសលស្លាប់ ខ្លួនតែកូនភ្លោះក្នុងផ្ទៃ សង្គ្រោះបាន

អាមេរិក : នារីវ័យក្មេងម្នាក់រស់នៅក្នុងរដ្ឋ South Carolina សហរដ្ឋអាមេរិក ដែលបានក្លាយជា ម្តាយគេទៅហើយ បន្ទាប់ពីនាងបានផ្តល់ កំណើតដល់ ទារកភ្លោះមួយ គូអំឡុងពេល ជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលនឹកស្មានមិនដល់ តែជាអកុសលស្ត្រី ជាម្តាយវ័យក្មេងរូបនេះ បានបាត់បង់ជីវិត ព្រោះតែរបួសធ្ងន់ធ្ងរពេក ។

ហេតុការណ៍នេះ កើតឡើងនៅទីក្រុង Spartanburg នៅពេលដែលរថយន្តនារី រងគ្រោះបានបុក ជាមួយរថយន្ត មួយគ្រឿងទៀត នៅលើផ្លូវ Skylyn ហើយប៉ូលីសបញ្ជាក់ថា នារីរងគ្រោះមានអាយុ ១៩ឆ្នាំឈ្មោះ Ashton Gailann Hughes ដោយនៅថ្ងៃកើតហេតុ នាងទើបនឹងចាកចេញ ពីមន្ទីរពេទ្យ Black Memorial ដើម្បីពិនិត្យផ្ទៃពោះ ដោយជិះរថយន្ត ជាមួយកូនស្រីអាយុ ១១ឆ្នាំម្នាក់ទៀត តែក្មេងមិនរងរបួសទេ ។

មុនពេលស្លាប់ Hughes ក៏បានឃើញមុខកូនភ្លោះ របស់នាងមួយភ្លែត ដែរគឺពួកគេជាកូនភ្លោះប្រុស មួយស្រីមួយដែលក្រុម គ្រូពេទ្យអាចជួយ សង្គ្រោះជីវិតបាន ៕

twin

Loading...

Leave a Reply

Your email address will not be published. Required fields are marked *