មកមើលទិដ្ឋភាពពេល Justin Bieber ទៅញ៉ាំសាច់មាន់ នៅសាធារណៈ

តារាចម្រៀងឆ្នើមរូបសង្ហា Justin Bieber បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការជ្រួលច្របល់រត់ទៅរត់មកពេញផ្លូវ ខណៈពេលដែលគេទៅអង្គុយញ៉ាំសាច់មាន់នៅភោជនីដ្ឋាន Mosman’s Chargrill Charlie’s កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

តារាវ័យ ២៣ឆ្នាំរូបនេះ ទៅញ៉ាំសាច់មាន់ ដំឡូងបារាំងបំពង សាឡាត់ និងបន្លែផ្សេងៗនៅភោជនីយដ្ឋានល្បីឈ្មោះខាងលើជាមួយមិត្តភក្ដិមួយក្រុម អំឡុងពេលគេទៅប្រគុំតន្រ្ដី Purpose Tour នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី។

អ្នកគាំទ្រនារីមិនតិចជាង ១៧នាក់ទេ ដែលបានឈរថត ខណៈពេលដែល Justin កំពុងញ៉ាំអាហារយ៉ាងរំភើយ។ យ៉ាងណាមិញ លើកនេះគេឃើញមានការការពារដោយប៉ូលិស ដែលមិនដូចពីកាលមុន មានការរំខានពីអ្នកគាំទ្រយ៉ាងខ្លាំង ស្ទើរតែមិនអាចឲ្យ Justin ញ៉ាំត្រង់មាត់បាន៕

Loading...