មក​​ពី​​សួរ​​សុខ​​ទុក្ខ​បង​​ប្អូន​​នៅ​​មន្ទីរ​ពេទ្យ​​គន្ធបុប្ជា​​ ត្រូវ​ចោ​រឆក់​ខ្សែក​៥​ជី​

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពី ធ្វើសកម្មភាពឆក់ខ្សែកប្លាទីនទម្ងន់៥ជីបានសំរេច ​កា​ល​ពី​វេ​លាម៉ោង៧និង១៥នាទីយប់ថ្ងៃទី២ខែតុលា ​តាមបណ្តោយផ្លូវ៤៧នៅមុខមន្ទីរពេទ្យគាំពារមាតានិងទារក សង្កាត់ស្រះចកខ​ណ្ឌ​ដូន​ពេញ។

ស្រ្តីរងគ្រោះ​មានឈ្មោះវ៉ា សុខរី ភេទស្រីអាយុ៤៤ឆ្នាំមុខរបរលក់បាយនៅមុខរោងចក្រ ស្នាក់​នៅភូមិជ្រោះបាត់ស្នេហ៍ សង្កាត់ទួលសង្កែ​ ខណ្ឌឬ​ស្សី​​កែ​វ ​ស្រុកកំណើតឃុំ​បារាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានអោយដឹងថា ។ មុនពេលកើតហេតុគាត់បានជិះ​ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ គ្នា៣​នាក់ ប្រុសម្នាក់ជាអ្នកបើកបរនិងស្រ្តី២នាក់ ​ចេញមកពីផ្ទះនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ យកបាយទៅអោយក្មួយឈឺសម្រាកព្យាបាលនៅ​មន្ទីរ​ពេ​​ទ្យគន្ធបុប្ជា​ ។ លុះត្រឡប់មកផ្ទះវិញក៍ជួបនឹងជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿង ម៉ាកNet ពណ័សពាក់ស្លាកលេខភ្នំពេញ1CP5498ជិះគ្នា​២​រនា​ក់ និងមួយគ្រឿងទៀតម៉ាកMov​​បានធ្វើសកម្មភាពឆក់ខ្សែកពីស្ត្រីម្នាក់បានសំរេច​ ហើយជិះរត់គេចជាចៃដន្យជន​សង្ស័យបានជិះម៉ូតូ ទាក់​ដៃ​ច​ង្កូ​ត​គ្នា ​បណ្តាលឲ្យម៉ូតូនិចដួល ចំណែកម៉ូតូហុងដាឌ្រីមមិន​បានដួល​ទេ ​ជិះយកខ្សែកដែលបានឆក់បាននោះយកទៅបាត់ នៅសល់តែជនសង្ស័យ​២នាក់​ដែ​ល​ដួលម៉ូតូ​រត់ចោលម៉ូតូ ត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញ ដេញចាប់បានទាំង២​នាក់​យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលស្រះចក ។ជ​ន​​រង​គ្រោះ​បានឲ្យដឹងថា ខ្សែកដែល​ជន​សង្ស័យឆក់យកទៅបាត់មានទម្ងន់៥ជី ជាខ្សែក ប្លាទីន ទិញតម្លៃ៣០០ដុល្លារ ។ ​

ជនសង្ស័យដែលឃាត់មានឈ្មោះ កញ្ញរិទិ្ធហៅប៊យ ភេទប្រុសអាយុ19ឆ្នាំ​ស្នាក់នៅផ្ទះលេខ30ផ្លូវលេខ346 សង្កាត់បឹងត្របែកខណ្ឌចំការមននិង​ម្នា​ក់​​ទៀតមានឈ្មោះសេងហាំង ភេទប្រុសអាយុ19ឆ្នាំស្នាក់នៅផ្ទះជួលសង្កាត់បឹងរាំងខណ័ដូនពេញ​ មានស្រុកកំណើតនៅភូមិអូរប្របាទឃុំភ្នំធំ​ស្រុក​អ​ង្គរ​បុរី​ ខេត្តបន្ទាយមានជ័យ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក ​ ចំណែកជន​សង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ​នៅ​ ប៉ុស្តិ៍ស្រះចករួចហើយកសាងសំណុំ រឿងបញ្ជូន​ទៅអធិការដ្ឋានខណ្ឌដូនពេញចាត់ការតាមច្បាប់ ៕

2015_10_03_10_40_00 2015_10_03_10_40_00_1 2015_10_03_10_40_00_2 2015_10_03_10_40_00_3

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *