មជ្ឈមណ្ឌលសង្គមកិច្ចសុំចតព្រៃស្ពឺ ក្រៅពីផ្តល់អគារស្នាក់នៅនិងការផ្តល់សេវា ថែទាំសុខភាពដល់ជនវិកលចរិក ជនអនាថា និងជាកន្លែងផ្តល់ជំនាញវិជ្ជាជីវៈថែមទៀត

(ភ្នំពេញ) ៖ មជ្ឈមណ្ឌលសង្គមកិច្ចសុំចតព្រៃស្ពឺ ក្រៅពីផ្តល់អគារស្នាក់នៅ ផ្តល់សេវា ថែទាំសុខភាព ដល់ជនវិកលចរិក ជនអនាថា ជនរងគ្រោះនិងងាយរងគ្រោះហើយនោះ មជ្ឈមណ្ឌលមានកន្លែងសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពោលក្រោយពីពួកគាត់ធ្វើសមាហរណកម្មត្រលប់ទៅសហគមន៍វិញមានមុខ ជំនាញច្បាស់លាស់ អាចរកប្រាក់ចំណូលចញ្ចឹមខ្លួននិងជួយលើកកម្ពស់ជីវភាពគ្រួសារនិងសង្គមបានផងដែរ ។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីមន្ទីរសង្គមកិច្ច និតិសម្បទានិងអតីតយុទ្ធជនរាជធានីភ្នំពេញ ក្នុងឱកាសដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី បានដឹកនាំក្រុមការងារចុះរៀបចំកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះនិងជនងាយរងគ្រោះប្រមាណ៤០០នាក់ បាននិងកំពុងសុំចតក្នុងមណ្ឌលសង្គមកិច្ចព្រៃស្ពឺ កាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២០នេះ ។

មន្ត្រីមន្ទីរសង្គមកិច្ចខាងលើបញ្ជាក់ថា ក្រុមជនរងគ្រោះ និងជនងាយរងគ្រោះឬជនវិកលចរិកដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះភាគច្រើនគឺគ្មានសាច់ញាតិថែទំាឲ្យបានឌិតដល់ឡើយ ដោយពួកគាត់រស់នៅ អនាថាតាមសំយាបផ្ទះ សួនច្បារ ឬដើរត្រាចចរនៅតាមទីសាធារណៈជាដើមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយក៏ត្រូវបានអាជ្ញាធរនាំយកមកស្នាក់នៅក្នុងមណ្ឌលសំចតនេះតែម្តង ។

ក្នុងឱកាស ចុះសួរសុខទុកក្រុមជនរងគ្រោះ និងជនងាយរងគ្រោះឬជនវិកលចរិក ក្នុងមជ្ឈមណ្ឌលសំចតព្រៃស្ពឺ លោក បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុក្ខដាក់ខ្លាំងណាស់ក្នុងការផ្គត់ផ្គង់ជីវភាព ការថែទាំសុខភាព ដើម្បីអោយពួកគាត់បានរស់នៅក្នុងស្ថានភាពកក់ក្តៅ។ លោក ឃួង ស្រេង បានណែនាំដល់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បន្តដាំដើមធ្នង់នៅក្នុងបរិវេណ មជ្ឈមណ្ឌលសំចតព្រៃស្ពឺនេះបន្ថែមទៀត ដើម្បីជាម្លប់ដល់បងប្អូនដែលមកសំចតក្នុងមណ្ឌល ទទួលបានបរិយាកាសល្អ បរិស្ថានស្អាត ។ លោកក៏បានជំរុញឲ្យមន្ត្រីដែលបម្រើការងារនៅ មជ្ឈមណ្ឌលនេះត្រូវមើលថែតាំបងប្អូនជនរងគ្រោះទាំងអស់នេះអោយបានល្អប្រសើរ ពោលធ្វើយ៉ាងណាអោយពួកគាត់រស់នៅស្អាត មានអនាម័យល្អ ។

ក្នុងឱកាសដ៏ស្និតស្នាលនេះដែរ លោក ឃួង ស្រេង និង ភរិយា ព្រមទាំងមន្ត្រី ក្រោមឱវាទ រដ្ឋបាលរាជធានីភ្នំពេញ បានចែកក្រម៉ាជូនបងប្អូនជនរងគ្រោះនិងផ្តល់ថវិកាចំនួន៣លានរៀលទៅមន្ត្រីដែលបម្រើការងារនៅទីនោះជាមួយនឹងការផ្ដល់ថ្នាំពេទ្យជាច្រើនដល់មជ្ឈមណ្ឌ ដើម្បីជួយដល់ជនរងគ្រោះនិងងាយរងគ្រោះនៅពេលដែលពួកគាត់ជួបបញ្ហាសុខភាព ៕

Loading...