មតិ​គ្រូពេទ្យ ជុំវិញ​ការ​រួមភេទ ពេល​មាន​ផ្ទៃពោះ​

​ការ​រួមភេទ គឺជា​ធម្មជាតិ​មួយ​របស់​មនុស្ស ហើយក៏​ជា​ផ្នែក​មួយ ដែល​ធ្វើឱ្យ​អ្នក​មាន​ផ្ទៃពោះ​។ ចលនា​របស់​ការរួម​ភេទ គឺ​មិន​ធ្វើឱ្យប៉ះពាល់ ទៅដល់​ទារក​ក្នុង​ទេ ព្រោះ​វា​ត្រូវបាន​ថែរក្សា​ការពារ ដោយ​ពោះ សាច់ដុំ​ស្បូន​របស់​អ្នក និង​មួយវិញទៀត ទឹកភ្លោះ​ដែល​ស្រោប​ជុំវិញ​ទារក​។​

​ការ​កន្ត្រាក់​នៃ​ភាពស្រណុកសុខស្រួល គឺ​មិន​ដូច​ជា​ការ​កន្ត្រាក់​របស់​ស្បូន នៅពេល​សម្រាល​នោះទេ​។ ជាទូទៅ សម្រាប់​ជា​ការប្រុងប្រយ័ត្ន គ្រូពេទ្យ​ខ្លះ តែង​ផ្តល់​ដំបូន្មាន​ថា គួរ​ចៀសវាង​រួមភេទ នៅ​សប្តាហ៍​ចុងក្រោយ នៃ​ការ​មាន​ផ្ទៃពោះ ព្រោះថា​អ័រម៉ូន​ដែល​មាន​ក្នុង​ទឹកកាម អាច​ភ្ញោ​ច​ធ្វើឱ្យ​មាន​ការ​កន្ត្រាក់​របស់ស្បូន​។ មួយវិញទៀត គួរ​ចៀសវាង ចំពោះ​ស្ត្រី​ដែល​ពពោះ​លើស​ខែ និង​ស្ត្រី​ដែល​ចង់​សម្រាល​មុន​ខែ​។ ចំពោះ​គ្រូពេទ្យ​ខ្លះ​ទៀត​ជឿជាក់ថា អ័រម៉ូន​ដែលមាន​ក្នុង​ទឹកកាម គឺ​ជួយ​ឱ្យ​ស្ត្រី​សម្រាល​បាន​គ្រប់​ខែ ឬ​ក្រោយ​បន្តិចបន្តួច ដោយសារ​សារធាតុ​អន្ធិលៗ ជួយ​ឱ្យ​មាត់ស្បូន​បើក​។ ប៉ុន្តែ គ្រូពេទ្យ​ខ្លះទៀត ជឿជាក់ថា ទឹកកាម​ដែល​ជួយ​ដល់​ការ​ឈឺពោះ​សម្រាល គឺ​គ្រាន់តែ​ជា​ទ្រឹស្តី​ប៉ុណ្ណោះ ការ​រួមភេទ​ក្នុងពេល​កំពុង​មាន​ផ្ទៃពោះ គឺ​មិន​ប៉ះពាល់​ដល់​ការ​ឈឺពោះ សម្រាល​នោះទេ​។​

​ភាពស្រណុកសុកស្រួល​ពេល​កំពុង​រួមភេទ គឺ​មិន​ដូច​ជា​ការ​ឈឺពោះ​សម្រាល​ទេ ដូច្នោះ​ហើយ​វា​គ្មាន​គ្រោះថ្នាក់​ទេ​ក្នុងការ​រួមភេទ​ក្នុងពេល​កំពុង​មាន​ផ្ទៃពោះ​៕

ប្រភព៖ health

Loading...

Leave a Reply

Your email address will not be published. Required fields are marked *