មនុស្សក្មេងចាស់៩ នាក់ បានពុលនំផ្លែអាយ នៅស្រុកលំផាត់

ខេត្តរតនគិរី:យ៉ាងហោចណាស់មានមនុស្សក្មេងចាស់៩ នាក់បានពុលនំផ្លែអាយដួលរណូករណែលពេញផ្ទះបន្ទាប់ពីពួកគាត់បានហូបនំផ្លែអាយរួច ។

ហេតុការណ៍ពុលនំផ្លែអាយនេះបានកើតឡើងកាលពីវេលាម៉ោង៦ នឹង៣៥នាទីល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចទឹកអំពៅ ស្ថិតនៅក្នុងភូមិចាំងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។

ប្រភពពីនគរបាលប៉ុស្ថ៍ឃុំបាតាងបានឲ្យដឹងថា មានប្រជាការពារភូមិចាំងរ៉ា បានរាយការណ៍ប្រាប់ថា មានករណីប្រជាពលរដ្ឋមួយគ្រួសារបានហូបនំផ្លែអាយដែលពួកគាត់បានទិញម្សៅនៅកន្លែងលក់ចាបហ៊ួយមកធ្វើនៅផ្ទះគឺម្សៅអង្ករដំណើបធ្វើផ្ទាល់ដៃខ្លួនឯង ហើយនាំកូនចៅហូបម្នាក់១គ្រាប់អ្នកខ្លះ២ គ្រាប់ ក្រោយមកក៍មានអាការ:ទុនដៃជើង នឹងក្អួតចងអោរភ្លាមៗតែម្តង ។

ប្រភពបន្តថា ជនរងគ្រោះមានចំនួន៩ នាក់ ប្រុស៥ នាក់ ស្រី៤ នាក់ ត្រូវបានសាច់ញ្ញាតិដឹកបញ្ជូនតាមរថយន្តឯកជនយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យបង្អែកខេត្ត ។

ក្រោយពីកើតហេតុ កម្លាំងនគរបាលប៉ុស្ថ៍ឃុំបាតាងបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន ជនរងគ្រោះទាំង៩
នាក់ខាងលើនេះ តែពុំបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតនោះឡើយ ៕ វុទ្ធឦសាន

 

Loading...