មនុស្សចាស់និង កុមារាកុមារី រស់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) ទទួលបានការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

(ភ្នំពេញ)៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បាននាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូន មនុស្សចាស់ និង កុមារ៉ាកុមារី ដែលរស់នៅ ក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF) កាលពីព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២០នេះ ។

ការយកចិត្តទុកដាក់ពីសំណាក់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺធ្វើឡើងតាមរយៈ លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី ដោយផ្ដល់ជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគដល់ក្មួយៗ និងមនុស្សចាស់ជរា។ ក្នុងឱកាសនោះដែរ លោកស្រីពេជ ចន្ទមិនី្នហ៊ុនម៉ាណែត ក៏បានចូលរួម ជាមួយសម្តេច តេជោ និង កិត្តិព្រឹទ្ធបណ្ឌិត គឺមានមីចំនួន៥០០កេស និងអង្ករចំនួន៥តោន សម្រាប់ប្រគល់ជូនដែលជាអំណោយ របស់អង្គការ ឆឺជី ប្រគល់ជូនដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) ។

ក្នុងឰកាសនោះ លោក Scott Neeson នាយកអង្គការមូលនិធិកុមារកម្ពុជា (CCF) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរពីសុខទុក្ខ ការសិក្សា និងការរស់នៅរបស់ក្មួយៗកុមារ និងមនុស្សចាស់នៅក្នុងអង្គការCCFនេះ នាពេលកន្លងមក តាមរយៈការផ្ដល់សម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគជាច្រើនទៀត ៕

Loading...