មនុស្សចាស់នៃអង្គការCCF បានទទួលអណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈលោកហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី

ភ្នំពេញ៖ លោកយាយ លោកតា នៅក្នុងកម្មវិធីមនុស្សចាស់នៃអង្គការមូលនិធិកុមារកម្ពុជា(CCF) បានទទួលគ្រឿងឧបភោគ បរិភោគ និងសម្លៀកបំពាក់ដែលជាអណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី តាមរយៈលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

លោកស្រី ពេជ ចន្ទមុន្នី បានសំណេះសំណាលផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និងបានប្រគល់អំណោយដល់លោកយាយ លោកតា ដែលជាមនុស្សចាស់នៅក្នុងអង្គការនេះប្រកបដោយទឹកចិត្តសប្បុរសធម៌ និងបរិយាកាសស្និទ្ធស្នាលក្រៃលែង។

លោកស្រី ពេជ ចន្ទមុន្នី ក៏បានផ្តាំផ្ញើឱ្យលោកយាយលោកតា អ៊ំ ពូ មីងថែទាំសុខភាពក្នុងរដូវកាលនេះតាមរយៈការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារកុំឱ្យសហគមន៍យើងឆ្លងរីករាលដាលជំងឺCovid-19។

សូមបញ្ជាក់ថា នេះគឺជាលើកទី១៥ហើយដែលលោកស្រី ពេជ ចន្ទមុន្នី បានមកដល់អង្គការនេះដែលជាទីកន្លែងមានអនុស្សាវរីយ៍ជាច្រើនរវាងលោក ហ៊ុន ម៉ាណែត និងលោកស្រីក្នុងការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ រួមមាន÷ ការពិនិត្យព្យាបាលជំងឺមាត់ធ្មេញដល់ក្មួយៗកុមារដោយឥតគិតថ្លៃ ការប្រគល់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ការប្រគល់គ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងអំណោយផ្សេងៗជាច្រើនទៀតដល់ក្មួយៗ និងលោកយាយ លោកតា អ៊ំ ពូ មីងនៅក្នុងអង្គការនេះក្នុងរយៈពេល៦ឆ្នាំ ៕

Loading...