មនុស្សជាង១០០ពាក់ព័ន្ធគ្រឿងញៀនត្រូវបានបង្ហាញមុខ ក្រោយបំបែកសំបុកនៅត្រពាំងឈូក

ភ្នំពេញ ៖សំបុកគ្រេឿងញៀនដ៍ធំនៅតំបន់មិនរៀបរយត្រពាំងឈូក ត្រូវបានសមត្ថកិច្ចបង្រ្កាបនិងបង្ហាញមុខជាសាធារណ:នៅព្រឹកថ្ងៃ២៣សីហា២០១៥ ក្នុងបរិវេណអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយបាននិងកំពុងកសាងសំណុំរេឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ផងដែរ ។

បើតាមលោក ប៊ន សំអាត ស្នងការរងនគរបាលក្រុងភ្នំពេញ បាននិយាយថា ក្រោយពីមានការណែនាំពីលោកជួន សុវណ្ណ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយនោះ កម្លាំងសមត្ថកិច្ចរបស់លោកនិងខណ្ឌសែនសុខ ក្រោមការបញ្ជាពីលោកកែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកយុទ្ធនាការបង្រ្កាបសំបុកគ្រេឿងញៀនលក្ខណ:ទ្រង់ទ្រាយធំជាលទ្ធផលត្រូវបានចាប់ខ្លួនជាង១០០នាក់ និងបង្ហាញមុខក្នុងសន្និសិទ្ធសារព័ត៌មាន ។

គួររំលឹកថាការធ្វើសន្និសិទ្ធសារព័ត៌មានដ៍គួរឲ្យភ្ញាក់ផ្អើលរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខនេះគឺកម្លាំងសមត្ថកិច្ចតាមបណ្ដារខណ្ឌផ្សេងៗបានដាក់បង្ហាញមុខជនសង្ស័យដែលពាក់ព័ន្ធនិងករណីជួញដូរនិងសេពគ្រឿងញៀនខុសច្បាប់មួយចំនួនផងដែររួមមាន១,ខណ្ឌចំការមន ២,ខណ្ឌដង្កោ ៣,ខណ្ឌមានជ័យរួមនិងខណ្ឌសែនសុខ។

បើតាមលោកប៊នសំអាតបានឲ្យដឹងបន្ថែមថាដោយមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពីសំណាក់លោកប៉ាសុជាតិវង្សអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញព្រមទាំងមានការបញ្ជាផ្ទាល់ពីលោកជួនសុវណ្ណអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងមានការអនុញ្ញាត្តិពីលោកកែវសុជាតិព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងបានដឹកនាំកម្លាំងសហការនិងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខដឹកនាំដោយលោកម៉ក់ហុងបានបើកប្រត្តបត្តិការជាទ្រង់ទ្រាយធំនិងពុំធ្លាប់មានពីមុនមកដែលធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់អ្នកសារព័ត៌នៅទូទាំងរាជធានីភ្នំពេញតាមថតផ្ដិតយករូបភាពក្នុងប្រត្តបត្តិការនោះ។

លោកប៊នសំអាតបានឲ្យដឹងទៀតថា ក្នុងប្រត្តបត្តិការនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចាស់ក្មេងប្រុសស្រីចំនួនជាង១០០នាក់ក្នុងនោះមាន១៦នាក់ដែលបានជួញដូរនិងចែកចាយគ្រឿងញៀនដ៍សកម្មនៅរាជធានីភ្នំពេញក្នុងប្រត្តបត្តិការដ៍កក្រើកនេះសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដូចជា១,គ្រឿងញៀនជាប្រភេទម៉ាទឹកកចំនួន៤៦៥កញ្ចប់ថង់តូច,២,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៦,៣,កាំភ្លើងខ្យល់ចំនួន១ដើម,៤,ទូរស័ព្ទដៃចំនួន៥គ្រឿង,៥,ដាវចំនួន៦ដើម,៦,អត្តៈសញ្ញាណ្ណប័ណ្ណចំនួន៥សន្លឹក,៧,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន៣បាវ,។

លោកម៉ក់ហុងអធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាក្រោយប្រត្តបត្តិការដ៍គួរឲ្យចាប់អារម្មណ៍របស់សមត្ថកិច្ចក្រុងនិងខណ្ឌលោកលីសាវេតអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានជួយឧបត្ថមជាថវិការទៅដល់កងកម្លាំងសមត្ថកិច្ចចំនួន២លានរៀលផងដែរសំរាប់លើកទឹកចិត្តដែលកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខខិតខំបំពេញភារកិច្ច។

លោកអធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងទៀតថាជនសង្ស័យជាង១០០នាក់ដែលបានជាប់ពាក់ព័ន្ធនិងករណីចែកចាយនិងសេពគ្រឿងញៀនខុសច្បាប់រួមនិងវត្ថាងត្រូវបានកសាងសំនុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំងនោះបន្តទៅស្ថាប័នតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់នារសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០១៥នេះហើយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *