មនុស្សមួយក្រុមនាំគ្នារំលោភយកដីកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃមិនញញើតច្បាប់

ខេត្តកំពង់ស្ពឺ៖ ដីទំហំជាង១០០ហតា មួយកន្លែងស្ថិតក្នុងភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានបណ្ណកម្មសិទ្ធិឬហៅថា ប្លង់រឹងដែលចេញដោយមន្ទីរសុរិយោដីខេត្ត បែជាមានក្រុមអនាធិបតេតយ្យបានកេណ្ឌបងប្អូនមករំលោភយកគ្មានកោតញញើតច្បាប់បន្តិច ។

អ្នករំលោភយកដីអ្នកដទៃ បានធ្លាប់ផ្តល់បទសម្ភាសអះអាងថា ម្តងមាន០៦គ្រួសារ ម្តងថាមាន១២គ្រួសារ ថា ដីនេះជាធ្វើស្រែរបស់ពួកគេយូមកហើយតែត្រូវបានលោកស្រី ឈឿន ឈុងហៀង ធ្វើប្លង់រំលោភយក តែតាមការពិតអ្នកទាំង១២គ្រួសារនេះមួយចំនួនធំជាអ្នកចំណាកស្រុកមកពីស្រុកផ្សេង មកចូលរួមកាប់ស្កាព្រៃរំលោភដីប្លង់រឹងរបស់លោក ស្រី ឈឿន ឈុងហៀង ទៅវិញទេ ។
យោងតាមឯកសារបានបញ្ជាក់ច្បាស់ ដីរបស់លោកស្រី ឈឿន ឈុនហៀង បានដាក់ពាក្យធ្វើប្លង់កាន់កាប់តាំងពីឆ្នាំ២០១៨ មានន័យថាអាជ្ញាធរចាប់ផ្តើមចុះអង្កេតតាំងពីមុនឆ្នាំ២០១៨ទៅទៀត រួចហើយអាជ្ញាធរបានបិទផ្សាយជាផ្លូវការមុននិងឈានទៅជ្វៀលដីទៅឲ្យនណាម្នាក់ ។ ប៉ុន្តែស្រាប់តែដល់ឆ្នាំ២០១៩ មានមនុស្សមួយក្រុមដំបូងមានគ្នាត្រឹម០៦គ្រួសារទេ បានមកកាប់ព្រៃរុករានទន្ទ្រានដីលើប្លង់រឹងរបស់លោកស្រី ឈឿន ឈុនហៀង ហើយបានដាក់ពាក្យប្តឹងម្ចាស់ថែមទៀត ក្រុមនេះត្រូវបានគេឲ្យដឹងថាដឹកនាំដោយ ឈ្មោះ នុត សុខុន ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិ-ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងឈ្មោះ ប៊ុត ប៊ុនធៀង រស់នៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (បានក្លែងជាជនពិការ)ដឹកនាំក្រុមអនាធិបតេយ្យរំលោភយកដីរបស់អ្នកដទៃនេះ ។ បើយោងតាមលិខិតពលរដ្ឋមួយគ្រួសារក្នុងចំណោម១២គ្រួសារ ដែលសុខដើរចេញបានសសេររៀបរាប់ក្នុងលិខិតលាលែងពីករណីរំលោភយកដីរបស់លោកស្រី ឈឿន ឈុនហៀង ដោយលោកស្រី សឿង ណែត រស់នៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ បានសសេរមានអត្ថន័យថា នាងខ្ញុំមិនចង់ដឹងឮរឿងរ៉ាវអ្វីទេ មិនបានដីពាក់ព័ន្ធទៀតទេ ។ ចង់បានតែសុខ សម្រាប់រកស៊ីចិញ្ចឹមជីវិត និងកូនៗ ឈប់ពាក់ព័ន្ធបញ្ហាទាំងនេះទៀតហើយ ។ លោកស្រី សឿង ណែត បានសូមណូមពរចំពោះអាជ្ញាធរភូមិ-ឃុំ ឲ្យជួយដឹងឮ ដោយបានសារភាពថាឈប់ធ្វើជាកូនអុកឲ្យអ្នកណាទៀតហើយ ។

បើយោងតាមលិខិតបដិសេដ្ឋ របស់ប្រជាជនជាង១០០គ្រួសារ បានព្រមគ្នាផ្តិតមេដៃដោយបដិសេដ្ឋចំពោះមុខអាជ្ញាធរថា បុគ្គលដែលកំពុងរំលោភយកដីលោកស្រី ឈឿង ឈុនហៀង គ្មានដីពិតប្រាកដនៅកន្លែងដែលពួកគេកេណ្ឌគ្នារំលោភនោះឡើយ ។
យោងលើលិខិតរបស់លោកមេឃុំតាសាល ឌុល សុខុម ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បានសសេរថា យើងមេឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឃើញលិខិតបដិសេដ្ឋ របស់លោកមេភូមិតាសាល ចុះថ្ងៃទី១៨ ខែ០៦ ឆ្នាំ២០១៩ ។ បានឃើញលិខិតបដិសេដ្ឋរបស់លោក សន សៀង ជំទប់ទី១ ចុះថ្ងៃទី១៩ ខែ០៦ ឆ្នាំ២០១៩ ។ តាងនាមលោកជាមេឃុំបានឯកភាព និងបដិសេដ្ឋលើលិខិតស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី ចុះថ្ងៃទី១០ ខែ០៣ ឆ្នា២០១៣ របស់ឈ្មោះ ប៊ុត ប៊ុតធៀង ពីព្រោះលិខិតនោះមិនប្រកតី (ដោយការគំរាមកំហែង) ។

បើទោះបីមានអាជ្ញាធរបដិសេដ្ឋ និងសាក្សីច្រើនយ៉ាងនេះក្តី ក៏ក្រុមដែលដឹកនាំដោយឈ្មោះ ប៊ុត ប៊ុនធៀង ដែលក្លែងខ្លួនជាជនពិការ និងឈ្មោះ នុត សុខុម មិនបានញញើញច្បាប់ឡើយគឺមានគំនិតតែមួយ ត្រូវរំលោភយកដីរបស់គេឲ្យខានតែបាន ដោយបានកេណ្ឌបក្ខពួកបន្ថែមនិងគោលបំណងប្រើហឹង្សាមកលើម្ចាស់ដីស្របច្បាប់ និងអ្នកយាមដីថែមទៀត ។ មតិមហាជនបានលើកឡើងថា ចុះបើពួកលោក ប៊ុត ប៊ុនធៀង និង នុត សុខុម ពិតជាម្ចាស់ពីអតីតកាលមកមែន ហេតុអ្វីបានជាធ្វើសកម្មភាពសុទ្ធតែលួចលាក់ធ្វើអី? ហើយរាល់សកម្មភាពសុទ្ធតែរៀបចំសម្តែងដូចឆាកល្ខោន សូម្បីតែគោយន្ត ម៉ូតូ លាក់តាមកំបូតព្រៃ ហើយនាំមនុស្សបោះតង់ដេកធ្វើអី? បើរបស់ពួកគេម្ចាស់មែនប្រហែលគេធ្វើផ្ទះបាត់ហើយពីព្រោះពួកគេសុទ្ធតែរបស់ក្នុងភូមិនោះ លើកលែងបងប្អូនដែលគេកេណ្ឌមកជួយរំលោភយកដីតែប៉ុណ្ណោះដែលគ្នាមិនដឹងអ្វីទាំងអស់ ។

មហាជនបានលើកឡើងទៀតថា ក្រុមលោក ប៊ុត ប៊ុនធៀង និង នុត សុខុម នេះជាញឹកញាប់តែងតែធ្វើសកម្មភាពដើរកេណ្ឌមនុស្សរំលោភយកដីអ្នដទៃក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់នេះ ដូច្នេះសូមច្បាប់មេត្តាជួយរកខុសត្រូវជូនពលរដ្ឋរងគ្រោះឲ្យទាន់ពេលវេលា បើមិនដូច្នេះទេក្រុមអនាធិបតេយ្យនិងបន្តដើររំលោភយកដីអ្នកដទៃបន្តទៀតមិនខាន ។

លោក មួង ធី អភិបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា ករណីប្រជាពលរដ្ឋចូលកាន់កាប់ដីកម្មសិទ្ធិខាងលើ គឺលោកបានឲ្យជំនាញកោះហៅមកដោះស្រាយហើយតែពួកគាត់មិនព្រមទទួលយកការពិតទេ ។ ពលរដ្ឋទាំងនោះមិនមានដីអាស្រ័យផលនៅទីនោះទេ ពោលគឺពួកគាត់ទន្ទ្រានដីលើបណ្ណកម្មសិទ្ធិរបស់គេទាំងស្រុង មួយវិញទៀតទន្ទ្រានទាំងកម្មសិទ្ធិ និងអាស្រ័យផលរបស់ពលរដ្ឋដូចគ្នាថែមទៀត ៕

Loading...