មនុស្ស២នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកថាឡាបរិវ៉ាត់ដោយសារភ្លៀង និងខ្យល់កន្ត្រាក់បាក់រលំដើមឈើសង្កត់លើ

ខេត្តស្ទឹងត្រែង៖ យ៉ាងហោចមនុស្ស២នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារដើមឈើបាក់រលំសង្កត់ពីលើ ខណៈដែលភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំងកើតមានកាលពីវេលារសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្រែអូរក្រាញ់ ភូមិកំពុងប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង១៦ ថ្ងៃទី១ ខែកក្កដា មានភ្លៀង និងខ្យល់កន្រ្ទាក់យ៉ាងខ្លាំងបណ្តាលឲ្យរលំដើមឈើ បាក់មកសង្កត់លើខ្ទមចាំចំការប្រជាពលរដ្ឋ បង្កគ្រោះថ្នាក់រហូតស្លាប់មនុស្ស២នាក់យ៉ាងអាណោចអាធ័ម ។

ប្រភពបញ្ជាកក់ថា ជនរងគ្រោះ ឈ្មោះ ផាន់ សំណាង ភេទស្រី អាយុ២៧ឆ្នាំ និងឈ្មោះ សាត រស្មី ភេទ ស្រី អាយុ៨ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ត្រូវជាម្តាយនិងកូន រស់នៅ ភូមិ ឃុំ ស្រុកកើតហេតុ ។

ប្រភពពីសមត្ថកិច្ចដដែលបន្តថា ជាមួយគ្នានេះ នៅមានមនុស្សម្នាក់រងរបួសបាក់ដៃដោយសារករណីគ្រោះធម្មជាតិផងដែរ ឈ្មោះ ផាន់សាណូ ភេទស្រី អាយុ ២២ឆ្នាំ និងមនុស្ស៤នាក់ផ្សេងទៀតរងរបួសស្រាល ។

សមត្ថកិច្ចបន្តថា ចំពោះអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯអ្នកបាត់បង់ជីវិត ត្រូវប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ ៕

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *