មនុស្ស២នាក់ ត្រូវរថយន្តបុកដាច់ខ្លួនជាពីរកំណាត់ នៅលើកំណាត់ផ្លូវវេងស្រេង

ភ្នំពេញ៖សមត្ថកិច្ចបាននិយាយថាគ្រោះថ្នាក់ដ៍រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោងជិត៩យប់ថ្ងៃទី២១ខែតុលាឆ្នាំ២០១៥ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីមនុស្ស២នាក់ត្រូវរថយន្តបុកដាច់ខ្លួនជាពីរ ។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរដ៍ស្រៀវស្រើបមួយនេះ គឺរថយន្តបានបុកម៉ូតូអូសគៀប និង ឃឿនថ្មស្លាប់២នាក់ដោយម្នាក់ដាច់ខ្លួនជាពីរ ។

សមត្ថកិច្ចបន្តរដោយស្រង់សម្តីសាក្សីថា មនុស្សពីរនាក់នោះបានស្លាប់ ដោយ សារតែអ្នកបើកបររថយន្តធុនធំយីឌុបស្រវឹងស្រាជោគ បើកហោះរំលង ទ្រូវផ្លូវជ្រុលទៅបុកជនរងគ្រោះតែម្តង ដោយរថយន្តបង្កម៉ាកហុីយ៉ានដាយ យីឌុប ក្បាលពណ៌ទឹកប្រាក់ ទ្រុងពណ៌ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-2287 បើកបរដោយបុរសម្នាក់និងព្រូម្នាក់ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទ ពោលមុនពេលកើតហេតុរថយន្តបង្ករបើកបរក្នុងទិសដៅលិចទៅកើត លុះដល់ចំណុចកើតហេតុទំនងជាស្រវឹងស្រាជោគបញ្ជាចង្កូតលែងបាន ទើបបណ្តាលឲ្យរថយន្តហោះរំលងទ្រូវផ្លូវឆ្លងទៅចំណែកផ្លូវម្ខាងទៀតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១០ បុកអូសទាំងម៉ូតូគៀបនិងទ្រូវផ្លូវបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូទាំងពីរនាក់ ប៉ុន្តែម្នាក់ស្លាប់ដាច់ខ្លួនជាពីរកំណាត់ ដោយសារគៀបនិងទ្រូវផ្លូវ។ ចំណែករថយន្តបង្ករបានបន្តទៅបុករបងផែស្ងួតសូងួនទើបឈប់ហើយអ្នកបើកបរគេចខ្លួនបាត់ ។

6092222-10-201560921 60923 60924 60925 60926 60927 60928 60929

Loading...

Leave a Reply

Your email address will not be published. Required fields are marked *