មនុស្ស៣នាក់ពាក់ព័ន្ធការក្នុងដឹកសត្វព្រៃខុសច្បាប់ ត្រូវបានចាប់ខ្លួន

មណ្ឌលគិរី ៖សាច់សត្វប្រើសប្រមាណជាង១០០គីឡូក្រាម ដែលក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្តកាមរីគូទស្វិតមួយគ្រឿងមានទិសដៅឆ្ពោះចេញមកពីខេត្តមណ្ឌលគិរី តាមបណ្ដោយផ្លូវជាតិលេខ៧៦ ត្រូវបានមន្ត្រីជំនាញនៃតំបន់អភិរក្សជីវចម្រុះសីមាបង្ក្រាបបាន រួមនិងចាប់ខ្លួនមនុស្សចំនួន០៣នាក់ កាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី១២ សីហា ២០១៥ នៅមុខស្នាក់ការអភិរក្សជីវចម្រុះសីមា ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

លោក មាគ វុឌ្ឍី ប្រធានគម្រោងតំបន់អភិរក្សជីវចម្រុះសីមាបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសសត្វព្រៃនេះគឺ បានឆែកឆេររកឃើញសាច់សត្វព្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាប្រភេទសត្វប្រើសមានទម្ងន់ចំនួន១៤៩គីឡូក្រាម ក្នុងនោះមានក្បាល០១ ជើងចំនួន០៨ ដូច្នេះសាច់សត្វប្រើសទាំងនោះអាចជាសត្វប្រើសចំនួន០២ក្បាល ។

លោកបានឲ្យដឹងទៀតថា បច្ចុប្បន្នវត្ថុតាង ទាំងអស់រួមមានសាច់សត្វប្រើស រថយន្តមួយគ្រឿង និងមនុស្ស០៣នាក់ ត្រូវបានបញ្ជូនមកស្នាក់ការអភិរក្សជីវចម្រុះសីមា ដើម្បីចាត់ ការតាមនីតិវិធី ។

សូមរម្លឹកថា បទល្មើសសត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្នក៏កំពុងកើតមានយ៉ាងពេញបន្ទុកផងដែរ ធ្វើមជ្ឈដ្ឋាន នានាបានសម្ដែងភាពព្រួយបារម្ភ ចំពោះការបាត់បង់ពពួកសត្វព្រៃដែលកម្រ ដូច្នេះប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរធ្វើយ៉ាង ណា ត្រូវរឹតបណ្ដឹងបន្ថែមទៀតក្នុងការទប់ស្កាត់បទល្មើសសត្វព្រៃនេះ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *