មនុស្ស៣នាក់ស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ភ្នាក់ងារបានរាយការណ៍មកថា មនុស្ស៣នាក់ បានស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តហុីណូ បុកជាមួយម៉ូតូ កាលពីមោ៉ង៦:៤០នាទីព្រលប់ថ្ងៃទី៧ធ្នូ ២០១៥ នៅតាមបណ្តោយផ្លូវ ម៉ុងរិទ្ធី កែងផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងភូមិបា៉យា៉ប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងនោះមានម្នាក់បាត់បង់ជីវិតភ្លាមៗនិង២នាក់ផ្សេងរងរបួស ។
បើតាមសំដីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ ថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបានបើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូគុបមូល ០១គ្រឿង ដែលមានស្លាកលេខ ក-8972 ភព១ ពណ៌ ខៀវ រីឯ រថយន្តបង្កវិញ ម៉ាក ហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3A-7045 ពណ៌ ខៀវ ។
សមត្ថកិច្ចបានប្រាប់ថា សពត្រូវបានគេស្គាល់ថាឈ្មោះ កុសល ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតភូមិព្រៃសំរោង ឃុំព្រៃពោន ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់រថយន្តបង្ក នឹងបានវាស់វែង ដើម្បីយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ពេលក្រោយ។ ចំណែសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

07-12-201564701

Loading...

Leave a Reply

Your email address will not be published. Required fields are marked *