មនុស្ស៣នាក់ស្លាប់មួយប៉ព្រិចភ្នែកក្នុងរឿងស្នេហាត្រីកោណ

ភ្នំពេញ៖ មនុស្សយ៉ាងតិច៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ផងដែរ បាននាំគ្នាបាញ់ប្រហារស្លាប់ក្នុងមួយប៉ព្រិចភ្នែក កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលមានទីតាំង នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

គេបានទម្លាយឲ្យដឹងថា ជនសង្ស័យក្នុងករណីបាញ់ប្រហារនេះឈ្មោះ សែន រដ្ឋា អាយុ២៨ឆ្នាំ ជាមន្ត្រីប៉េអឹមឋានៈថ្នាក់អនុសេនីយ៍ បានបាញ់ប្រហារលោកឧត្តមសេនីយ៍ទោម្នាក់ឈ្មោះ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្សបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ រីឯនារីម្នាក់ទៀតបានរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយអកុសល ក៏បានបាត់បង់ជីវិតផងដែរ ។

ប្រភពបានបន្តថា ដោយឡែក ឈ្មោះ សែន រដ្ឋា បន្ទាប់ពីបាញ់ប្រហារខាងលើរួចមក បានធ្វើសកម្មភាពបាញ់សម្លាប់ខ្លួនឯងភ្លាមៗផងដែរ។

សមត្ថកិច្ចម្នាក់បានបង្ហើបថា មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះ ក៏ដោយសារតែ ជនដៃដល់ កាលពីយប់មិញ បានបបួលនារីជាស្រីស្នេហ៍ទៅក្រៅ ប៉ុន្តែនាងមិនទៅ ពីព្រោះជាប់នៅជាមួយជនរងគ្រោះ ដែលជាមន្រ្តីយោធាផ្កាយ២ ទើបឈានទៅដល់ការឈ្លោះគ្នា ហើយបាញ់ប្រហារតែម្តង ៕

 

1 2 3 as ase image8

Loading...