មនុស្ស៦នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២២នាក់ដោយសារគ្រោះថ្នាក់

ភ្នំពេញ៖នៅទូទាំងប្រទេសថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ចំនួន៩លើក យប់ ៥លើក, បណ្តាលអោយមនុស្សស្លាប់ ៦នាក់(ប្រុស) អ្នករបួសធ្ងន់១៣នាក់(ស្រី២នាក់) របួសស្រាល ៩នាក់(ស្រី ៤នាក់)។នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង ៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៨គ្រឿងក្នុងនោះមានម៉ូតូចំនួន ៧គ្រឿង, រថយន្តធុនតូច ៧គ្រឿង, រថយន្តធុនធំ ៣គ្រឿង, ម៉ូតូកង់ ១គ្រឿង ។ មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ស្រវឹង ៣លើក, មិនគោរពសិទ្ធ ៣លើក, ល្មើសល្បឿន ១លើក, មិនប្រកាន់ស្តាំ ១លើក, ប្រជែងគ្រោះថ្នាក់ ១លើក,ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៤នាក់(យប់ ១០នាក់) ។ ក្នុងនោះមានដែលត្រូវផាករថយន្តពិន័យសរុបចំនួន ១,២៥០គ្រឿង (រថយន្តធំ ៦៨៨គ្រឿង) ស្មើនិង ១,២៥៧ករណី, ល្មើសក្រដាសស្នាមមាន ៧៨២គ្រឿង ស្មើនឹង៧៨២ករណី, ចំពោះករណីល្មើសបច្ចេកទេស ៤៦៨គ្រឿង ស្មើនឹង ៤៧៥ករណីដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,២០៣គ្រឿង ៕

30-10-201561641

Loading...

Leave a Reply

Your email address will not be published. Required fields are marked *