មនុស្ស៦នាក់ស្លៀកពាក់ខោអាវអ្នកទោស និងដាក់ច្រវាក់ខ្លួនឯងត្រូវសមត្ថកិច្ចខណ្ឌចំការមនចាប់ខ្លួន

ភ្នំពេញ៖ មនុស្ស៦នាក់ ស្លៀកពាក់ខោអាវអ្នកទោស និងដាក់ច្រវាក់ខ្លួនឯង ដើម្បីធ្វើការសម្តែងមតិមកពីតាមអង្គភាពមួយចំនួន ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌចំការមន ចាប់ខ្លួនហើយដឹកតាមរថយន្ត ទៅកាន់សាលាខណ្ឌ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥នេះ ខណ:ដែលពួកគេ មកប្រមូលផ្តុំ តវ៉ានៅខាងមុខរដ្ឋសភា ដើម្បីប្រឆាំង នឹងការអនុម័តច្បាប់គ្រប់គ្រង អង្គការសង្គមស៊ីវិល និង NGO ។

ក្រុមយុវជនទាំងនេះរួមមាន៖
១- មួង សូនី
២- ជុំ ហួរ
៣- ជុំ ហួត
៤- នាគពន្ឋ័ (ឈ្មោះហៅក្រៅ)
៥- លក្ខិណា
៦- មិនស្គាល់ឈ្មោះ។

មន្រ្តីសាលាខណ្ឌចំការមន បានឲ្យដឹងថា ការនាំខ្លួនពួកគេ ទៅសាលាខណ្ឌចំការដើម្បីឲ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពបែបនេះលើកក្រោយទៀត ពីព្រោះគ្មានការច្បាប់ត្រឹមត្រូវ ពីអាជ្ញាធរដែនដី ៕

MrMSP-0680

Loading...

Leave a Reply

Your email address will not be published. Required fields are marked *