មនុស្ស​ចាស់​ប្រុស​ស្រី​១៣​នាក់​ មាន​អាការ​ពុល​នៅ​ស្រុក​ក្រគ​

ពោធិ៍សាត់​៖​ មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​ ១៣​នាក់​ មាន​សារធាតុពុល​កើត​ចេញពី​ក្នុង​ខ្លួន​ ហើយ​ជន​រង​គ្រោះ​ខ្លះ​មាន​អាកា​រៈ​ធ្ងន់​ខ្លះ​មាន​អាការ​ស្រាល​។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​០៣​ ខែ​មិ​នា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​កណ្ដាល​ ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។

 

​ ប្រធាន​មណ្ឌល​សុខភាព​ លោក​ កើត​ ម៉ឹម​ បាន​បញ្ជាក់​ថា​ ដោយ​អាការ​សារធាតុ​នោះ​មាន​ធុំក្លិន​ជាតិពុល​ពី​ក្នុង​ខ្លួន​ គឺ​មាន​អាការ​ក្អួតចង្អោរ​ទុន​ដៃជើង​ថប់ដង្ហើម​ ហើយ​មុន​ដំបូង​គឺ​កើតឡើង​លើ​គ្រួសារ​១​ប៉ុណ្ណោះ​ តែ​ដោយសារ​តែ​អ្នក​ភូមិ​ទៅ​មើល​ជន​រង​គ្រោះ​ក៏​មាន​អាការ​ពុល​ឆ្លង​គ្នា​ជា​បន្តបន្ទាប់​។​

 

លោក​បាន​បន្ត​ថា​ បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដំបូង​គេ​ ដែល​ជួប​ករណី​នេះ​ មាន​សមាជិក​០៥​នាក់​ ក្នុង​នោះ​ឈ្មោះ​ឡៅ​ ញឹ​ប​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ឃ្លុប​ផ្ទះ​មាន​ដាក់​ម៉ូតូ​បី​គ្រឿង​ចាក់សោ​ទុក​ចោល​យូរ​មក​ហើយ​ក្បែរ​ផ្ទះបាយ​។​ ដោយ​មុន​ពេល​កើតហេតុ​ពេល​ដែល​ដាក់​ដាំបាយ​នោះ​មាន​ធុំក្លិន​ឆ្ងៀម​ចេញពី​ឃ្លុប​ដាក់​ម៉ូតូ​នោះ​យ៉ាង​ខ្លាំង​ ស្រាប់តែ​នៅ​ពេលបាយ​ឆ្អិន​ក៏​នាំ​គ្នា​ហូប​បាយ​រួច​មនុស្ស​ទាំង​០៥​នាក់​ចាស់​ក្មេង​ស្រី​ប្រុស​ក្នុង​គ្រួសារ​នេះ​ នាំ​គ្នា​ចាប់ផ្ដើម​ មាន​អាការ​ថប់ដង្ហើម​ ទន់​ដៃជើង​ រាគ​ក្អួតចង្អោរ​តែ​ម្ដង​។​ លោក​បន្ត​ថា​ ភ្លាម​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​មក​មើល​ ក៏​បាន​ចាប់ផ្ដើម​មាន​អាការ​ពុល​ត​គ្នា​រហូត​០៨​នាក់​ថែម​ទៀត​ រហូត​កើនឡើង​១៣​នាក់​។​ ជន​រង​គ្រោះ​ទាំងអស់​ក៏​ប្រញាប់​ដឹក​ទៅ​កាន់​មណ្ឌល​សុខភាព​របស់​លោក​នៅ​ឈើ​តុំ​។

 

​ លោក​ កើត​ ម៉ឹម​ បញ្ជាក់​ថា​ ដោយ​រូប​លោក​ឃើញ​ស្ថានភាព​អ្នកជំងឺ​ចំនួន​១១​នាក់​ធ្ងន់ធ្ងរ​ មាន​សារធាតុ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ ហើយ​ជន​រង​គ្រោះ​ថប់ដង្ហើម​ទន់​ដៃជើង​រាគ​ក្អួតចង្អោរ​ផង​ ទើប​លោក​ហៅ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពោធិ៍សាត់​ ឯ​ខ្លះ​ទៀត​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​ ដោយឡែក​ពីរ​នាក់​ទៀត​នៅ​ព្យាបាល​ពេទ្យ​ឯកជន​ព្រោះ​គាត់​ដើរ​បាន​ស្រួលបួល​វិញ​ហើយ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *