មនុស្ស​ល្បីទាំង​១០​រូប ​ដែល​កើត​ថ្ងៃទី​២៥ ​កុម្ភៈ​ ​

-១៣៩៨: ស៊ូ​អាន​ដេ​(Xuande) ជា​រាជា​ធិ​រាជនៃ​ប្រទេស​ចិន កាន់ តំណែង​ពីថ្ងៃ​ទី​២៧​មិថុនា​ឆ្នាំ​១៤២៥ រហូត​សោយ​ទិវង្គត ថ្ងៃទី​៣១ មករា ឆ្នាំ​១៤៣៥ ។​

​ ​-១៦៦៣ : ផេ​ត​ថឺ អេ​ន​ថូ​នី ម៉ូត​ថឺ (Peter Anthony Motteux ) ជា​អ្នក និពន្ធ​អង់គ្លេស , អ្នកនិពន្ធ​រឿងល្ខោន និង​ជា​អ្នកបកប្រែ​។ លោក​មាន​តួនាទី សំខាន់​ក្នុងការ​ផ្លាស់ប្ដូរ​អ្នក​សារព័ត៌​- មាន​អង់គ្លេស​ទាំងឡាយ​នៅ​សម័យ របស់លោក​។ លោក​ស្លាប់​ឆ្នាំ​១៧១៨​។​

​ ​-១៦៩២ : ខាល លុដ​វី​ក វ៉ុ​ន ប៉ុល​នី​ត (Karl Ludwig von Pfillnitz) ជា អ្នក​ផ្សងព្រេង​ជនជាតិ​អាល្លឺម៉ង់​និង ជា​អ្នកនិពន្ធ លោក​ស្លាប់​ឆ្នាំ​១៧៧៥​។​

​ ​-១៧៧៨ : ចូ​សេ ដឺ​សាន់ ម៉ា​ទីន (Jose de San Martin) ជា​ប្រធានាធិបតី​ទី​១​នៃ​ប្រទេស​ប៉េ​រូ កាន់តំណែង​ពី ថ្ងៃទី​២៨​កក្កដា​ឆ្នាំ​១៨២១ ដល់​ថ្ងៃទី​២០ កញ្ញា​ឆ្នាំ​១៨២២​។ លោក​ស្លាប់​ឆ្នាំ ១៨៥០​។​

​ ​-១៨៤១ : ព្យែ​រ​-​អូ​ហ្គូ​ស រឺ​ន័​រ (Pierre-Auguste Renoir) ជា​វិចិត្រករ​បារាំង លោក​ជាជាង​ចម្លាក់​ដែល​នាំមុខគេ​ខាង​ផ្នែក​អភិវឌ្ឍ រចនាបថ នៃ​អារម្មណ៍​និយម ។ លោក​ស្លាប់​ឆ្នាំ ១៩១៩​។​

​ ​-១៨៤៥ : ជក រៀ​ដ (George Reid) ជា​នាយករដ្ឋមន្ដ្រី​ទី​៤​នៃ​ប្រទេស អូស្ដ្រាលី កាន់តំណែង​ពីថ្ងៃ​ទី​១៨​សីហា ឆ្នាំ​១៩០៤​ដល់​ថ្ងៃទី​៥ កក្កដា​ឆ្នាំ ១៩០៥​។ លោក​ស្លាប់​ឆ្នាំ​១៩១៨​។​

​ ​-១៨៦១ : រូ​ដូ​ល ស្ដេ​នឺ​រ (Rudolf Steiner) ជា​អ្នកទស្សនវិទូ ជនជាតិ​អូស្ដ្រាលី , អ្នក​ប្រើ​គំនិត​សង្គម , ជា​ស្ថាបត្យករ និង​ជា​អ្នក​ស្រាវ ជ្រាវ ជំនឿ​ផ្លូវ​ក្នុង (​អាថ៌កំបាំង​អ​បិ​យ​ជំនឿ​)​។ លោក​ស្លាប់​ឆ្នាំ​១៩២៥ ។​

​ ​-១៨៨៨ : ច​ន ហ្វូ​ស្ទើ ដាល (John Foster Dulles) ជា​អ្នកនយោបាយ និង​ជា​រដ្ឋបុរស​។ លោក​ធ្វើជា​រដ្ឋមន្ដ្រី ការបរទេស​ទី​៥២​នៃ សហរដ្ឋអាមេរិក កាន់តំណែង​ពីថ្ងៃ​ទី​២៦​មករា​ឆ្នាំ ១៩៥៣​រហូតដល់​ស្លាប់​ថ្ងៃទី​២២​មេសា ឆ្នាំ​១៩៥៩​។

​ ​-១៩១៨ : បា​នី អ៊ី​វេ​ល ( Barney Ewell) ជា​អ​ត្ដព​លិ​ក​ជនជាតិ អាមេរិកាំង លោក​ទទួលបាន​រង្វាន់​មេដាយមាស​មួយ និង​ប្រាក់​២​នៅ ឆ្នាំ​១៩៤៨ ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ​។ លោក ស្លាប់​ឆ្នាំ​១៩៩៦ ។​

​ ​-១៩៦២ : ហ្វេ​រ៉​ន ម៉ូ​ឡឺ ( Faron Moller) ជា​អ្នកវិទ្យាសាស្ដ្រ​កុំព្យូទ័រ អង់គ្លេស មាន​ដើមកំណើត​កាណាដា លោក​មាន​ឯកទេស​ផ្នែក ទ្រឹស្ដី វិទ្យាសាស្ដ្រ​កុំព្យូទ័រ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *