មនុស្ស​ស្លាប់​៤៥​នាក់​ និង​រង​របួសធ្ងន់​ ស្រាល​១៤២​នាក់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៣​ខែ​ ដើមឆ្នាំ​២០១៥

​ ​ខេត្ត​បន្ទាយ​មាន​ជ័​យៈ​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ស្លាប់​ចំនួន​៤៥​នាក់​និង​ទទួល​រង​របួសធ្ងន់​ស្រាល​សរុប​ ១៤២​នាក់​ដោយ​ជួប​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨០​លើក​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ រយៈ​ ពេល​៣​ខែ​ដើម​ ឆ្នាំ​២០១៥​ ចាប់ពី​ខែធ្នូ​ឆ្នាំ​២០១៤​និង​ខែ​ មក​រា​ ,​កុម្ភៈ​ ឆ្នាំ​២០១៥​ នេះ​បើ​ យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បន្ទាយ​មាន​ជ័យ​បាន​បញ្ចេញរ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៥​ ។​

​របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​៖​បើ​ប្រៀបធៀប​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៤​និង​៣​ខែ​ដើមឆ្នាំ​២០១៥​ គឺ​មានការ​កើនឡើង​ចំនួន​២១​លើក​ ។​

​យោង​ទៅ​តាម​របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​៖​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨០​ លើក​ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៥​ កើតឡើង​នៅ​ទីរួមខេត្ត​ចំនួន​៣០​លើក​,​ ស្រុក​មង្គល​ បូ​រី​១១​លើក​,​ ក្រុង​ប៉ោយ​ប៉ែ​ត​១០​លើក​,​ ស្រុក​ព្រះនេត្រព្រះ​១៩​លើក​,​ ស្រុក​អូរ​ជ្រៅ​៤​លើក​ និង​ស្រុក​ភ្នំស្រុក​១​លើក​។​គ្រោះថ្នាក់​ប្រភេទ​ធ្ងន់​ចំនួន​៧០​លើក​ និង​ប្រភេទ​ស្រាល​១០​លើក​។​មូលហេតុ​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឺ​គេ​មើលឃើញ​ថា​បង្ក​ឡើង​ដោយ​កត្តា​មនុស្ស​៧៧​ករណី​ បើកបរ​ល្បឿន​លឿន​២៩​ករណី​,​ មិន​គោរព​ស្លាក​សញ្ញា​១​ករណី​,​ មិន​គោ​ រ​ព​សិទ្ធិ​អាទិភាព​ ៧​ករណី​,​ មិន​ប្រកាន់​ស្តាំ​២​ករណី​,​ ប្រជែង​ស្ថានភាព​គ្រោះថ្នាក់​១២​ករណី​,​ បត់​ឆ្វេង​និង​បត់​ស្តាំ​មិន​ប្រយ័ត្ន​១២​ករណី​,​ស្រវឹង​១១​ករណី​,​សុខភាព​១​ករណី​,​ផ្សេងៗ​២​ករណី​។​ និង​បង្ក​ដោយ​កត្តា​យានយន្ត​មាន​៣​ករណី​តែ​ប៉ុណ្ណោះ​។​ទីតាំង​និង​ប្រភេទ​ផ្លូវ​គ្រោះថ្នាក់​នៅ​ចំណុច​ផ្លូវត្រង់​កើតឡើង​៥៧​ករណី​,​ ផ្លូវ​រង្វង់​មូល​២​ករណី​,​ ផ្លូវ​កោង​២​ករណី​,​ ផ្លូវបំបែក​ជា​បួន​ ៦​ករណី​ផ្លូវបំបែក​ជា​បី​ ១២​ករណី​ និង​ផ្លូវ​ការដ្ឋាន​១​ករណី​។​

​ពាក់ព័ន្ធ​និង​ការ​កើនឡើង​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​ព្រួយ​បារ​ម្ម​ណ៍​នោះ​ បើ​តាម​ការ​ បញ្ជាក​ឱ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី​ សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​ចរាចរណ៍​ខេត្ត​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​៖​ដើម្បី​កាត់​ប​ន្ថ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបន្ទាយមានជ័យ​ក៏​ដូច​ជា​មុន​និង​ អនុវត្ត​ ច្បាប់​ចរាចរណ៍​ចេញ​ថ្មី​ នគរបាល​ចរាចរ​ខេត្ត​ ស្រុក​ ក្រុង​ ទាំង​៩​ ក្រោម​ការ​ដាក់​ចេញ​នូវ​ ផែនការ​របស់​ថ្នាក់លើ​គេ​គ្រោង​និង​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ ដឹង​ជ្រួតជ្រាប​នោះ​សិន​ទើប​បន្ទាប់​មក​ចាប់ផ្តើម​វិធានការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​និង​ត្រូវ​ចាប់ផ្តើម​តែ​ម្តង​គ្រា​ដែល​គេ​មើលឃើញ​ថា​ច្បាប់​ចរាចរណ៍​ថ្មី​ មាន​វិធានការ​ម៉ឺងម៉ាត់​ដាក់ទោស​ទណ្ឌ​ ទៅ​លើ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​មិន​គោរព​ច្បាប់​ចរាចរណ៍​៕​

IMG_7807
IMG_7802

Loading...

Leave a Reply

Your email address will not be published. Required fields are marked *