មនុស្ស​ស្លាប់​៥​នាក់ និង​របួសធ្ងន់​ស្រាល​១៧​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៩ ខែមករា

​រាជធានី​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស​នាយក​សណ្តាប់ធ្នាប់ នៃ​អ​គ្ក​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥​ម្សិលមិញ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១២​លើក ក្នុងនោះ​យប់​៧​លើក ដោយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៥​នាក់ របួសធ្ងន់ ១២​នាក់ និង​របួសស្រាល ៥​នាក់​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៥​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ៥​គ្រឿង​, រថយន្ត​ធុន​ធំ ៣​គ្រឿង និង​យាន​ផ្សេងៗ​៣​គ្រឿង។​

​ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​ល្មើស​ល្បឿន ៧​លើក​, មិន​ប្រកាន់​ស្តាំ ៣​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក និង​ស្រវឹង ១​លើក។ ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​១៥​នាក់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *