មនុស្ស​១៥​នាក់​រង​របួស​ បន្ទាប់​ពី​ម៉ាស៊ីន​យន្តហោះ​ត្រូវ​ភ្លើង​ឆេះ​នៅ​រដ្ឋ​ផ្ល័​រ​រី​ដា​ អា​មេ​រិ​ក​

​ទីភ្នាក់ងារ​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ មនុស្ស​១៥​នាក់​បាន​រង​របួស​ បន្ទាប់​ពី​ម៉ាស៊ីន​យន្តហោះ​ត្រូវ​ភ្លើង​ឆេះ​ ខណៈ​កំពុង​ហោះហើរ​នៅ​លើ​ផ្លូវ​ក្នុង​ព្រ​លាន​ ស្ថិត​នៅ​ក្នុង​រដ្ឋ​ផ្ល័​រ​រី​ដា​ សហរដ្ឋអាមេរិក​ ។​

​ប្រភព​បាន​បន្ត​ថា​ យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ The​ Dynamic​ Airways​ Boeing​ 767​ កំពុង​រត់​នៅ​លើ​ផ្លូវ​យន្តហោះ​ស្ថិត​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ Fort​ Lauderdale-Hollywood​ ត្រៀមលក្ខណៈ​ចាកចេញ​ដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ ។​ ភ្លាមៗ​នោះ​ ម៉ាស៊ីន​យន្តហោះ​ផ្នែក​ខាងឆ្វេង​ស្រាប់តែ​ត្រូវ​ភ្លើង​ឆាបឆេះ​តែ​ម្តង​ ដោយសារ​តែ​ការ​ហៀ​ប្រេង​ ។​

​អ្នកដំណើរ​នៅ​ក្នុង​យន្តហោះ​ រួម​ជាមួយ​អាកាសយានិក​ផង​ដែរ​ត្រូវ​សង្គ្រោះ​ភ្លាមៗ​ចេញពី​យន្តហោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ ប៉ុន្តែ​មនុស្ស​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​រង​របួស​ជា​ទម្ងន់​ផង​ដែរ​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Dynamic​ Airways​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​អាកាសយានិក​ប្រកាស​ពី​សញ្ញា​អាសន្ន​ភ្លាម​ គឺ​មានការ​ពន្លត់​ម៉ាស៊ីន​ និង​ជម្លៀស​អ្នកដំណើរ​ចេញពី​យន្តហោះ​ដើម្បី​ធានា​ពី​សុវត្ថិភាព​។​

​ប្រភព​បន្ត​ថា​ អ្នក​រង​របួស​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ Florida​ Broward​ Health​ Medical​ Center​ ។​ ជន​រង​គ្រោះ​ម្នាក់​រង​របួសធ្ងន់​នៅ​ក្នុង​ហេតុការណ៍​នេះ​ ។​

​គណៈកម្មការ​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​បាន​បញ្ជូន​ភ្នាក់ងារ​របស់​ខ្លួន​ដើម្បី​ស៊ើបអង្កេត​ករណី​ភ្លើង​ឆេះ​ម៉ាស៊ីន​យន្តហោះ​ខាងលើ​នេះ​ ។​ ក្រុមហ៊ុន​អាកាសចរណ៍​ Dynamic​ Airways​ មាន​ប្រតិបត្តិការ​ហោះហើរ​ទៅ​មករ​វាង​ពី​ទីក្រុង​ Fort​ Lauderdale​ ញូ​វ​យ៉​ក​ វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ និង​ Guyana​ ៕​

_86393048_planef

Loading...

Leave a Reply

Your email address will not be published. Required fields are marked *