មនុស្ស​៤៤​នាក់​ស្លាប់​និង​១០៣​នាក់​របួស ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា​នៅ​អ៊ីស្រាអែល​

​អ៊ីស្រាអែល ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៤៤ នាក់​បាន​ស្លាប់​និង ១០៣ នាក់​រងរបួស នៅក្នុង​ហេតុការណ៍​ចលាចល​នៅឯ​ពិធីបុណ្យ​សាសនា​ដ៏​ធំ​មួយ ក្នុងប្រទេស​អ៉ី​ស្រា​អែល ដែលមាន​ការចូលរួម​ពី​មនុស្ស​រាប់ម៉ឺន​នាក់​។​

​សោកនាដកម្ម​នេះ​បានកើត​ឡើង​នៅឯ​ពី​បុណ្យ​សាសនា​ជី្វ​ហ្វ Lag B’Omer នៅឯ​ភ្នំ Meron ស្ថិ​ន​នៅក្នុង​តំបន់ Galilee ភាគ​ខាងជើង​អ៊ីស្រាអែល​។​ យោងតាម​ការប៉ាន់ស្មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​ឲ្យ​ដឹងថា​ប្រជាជន​ប្រមាណ​១០០.០០០ នាក់​បាន​ចូលរួម​ពិធី​ភាគច្រើន​ជា​ជនជាតិ​ជ្វី​ហ្វ​គ្រិស្ត​អូ​ស្សូ​ដក់ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​រាយការណ៍​ដំបូង​ថា សោកនាដកម្ម​បណ្ដាលមកពី​ការបាក់​លំ​កៅអីអង្គុយ​ក្នុង​ពហុ​កីឡដ្ឋាន​ប៉ុន្តែ​ខាង​មន្ត្រី​អ៉ី​ស្រា​អែល​សន្និដ្ឋាន​បឋម​ថា​អ្នក​ដែល​បាន​បាត់​បង់ជីវិត​អាច​បណ្ដាលមកពី​ថប់ដង្ហើម ឬ​រត់​ជាន់គ្នា​ដោយសារ​តែមាន មនុស្ស​ជាច្រើន​ចូលរួម​ក្នុង​ពិធី​នេះ​។​

​យ៉ាងណាមិញ​បច្ចុប្បន្ន ប៉ូលិស​បាន​ចុះ​បិទ​ទីតាំង​កើតហេតុ និង​បង្គាប់​ឱ្យ​អ្នកចូលរួម​ទាំងអស់​ជ​ម្លៀ​ស​ខ្លួន​តាម​រថយន្ដក្រុង ស្របពេល ការស៊ើបអង្កេត​មួយ​កំពុង​ធ្វើឡើង​៕

Loading...